បងប្រុស លាង បញ្ញា គឺជាជាងជួសជុលម៉ូតូកង់បី និងភរិយារបស់គាត់ប្រកបរបរជាអ្នកលក់ចាប់ហួយ និងភេសជ្ជគ្រប់មុខ ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បងប្រុស គឺជាស្វាមី និងជាឪពុកដែលមានការទទួលខុសត្រូវខ្ពស់ ព្រោះបានគិតគូរដល់ការរស់នៅក្នុងគ្រួសារ។ ក្នុងន័យនេះ គាត់បានប្រើប្រាស់កម្ចីពី អិលអូលអិលស៊ី (LOLC) ក្នុងគោលបំណងទិញផ្ទះ ដើម្បីឱ្យភរិយា និងកូនរបស់គាត់រស់នៅប្រកបដោយសុខុមាលភាព បន្ទាប់ពីស្នាក់នៅផ្ទះជួលអស់រយៈពេលជាច្រើនឆ្នាំ។ បន្ថែមពីនេះ បងប្រុសក៏បានប្រើប្រាស់កម្ចី ដើម្បីទិញគ្រឿងបន្លាសសម្រាប់ជួសជុសម៉ូតូកង់បី និងទំនិញបន្ថែមសម្រាប់របររបស់ភរិយា ក្នុងន័យពង្រីករបរទាំងពីរឱ្យកាន់តែធំ និងមានសក្កានុពល។
ដូចការរំពឹងទុក ប្រាក់ចំណូលរបស់បងប្រុស និងភរិយា បានកើនឡើងច្រើនជាងមុន បន្ទាប់ពីរបររបស់ពួកគាត់ទាំងពីរ បានរីកចម្រើនយ៉ាងល្អប្រសើរ ជាពិសេសគាត់មានផ្ទះផ្ទាល់ខ្លួនសម្រាប់រស់នៅ។ បងប្រុស បានលើកឡើងថា៖ “ខ្ញុំពិតជារីករាយដែលបានស្គាល់ អិលអូអិលស៊ី (LOLC) ដែលបានផ្តល់កម្ចីជាដើមទុនសម្រាប់ពង្រីកមុខរបរ ហើយធ្វើឱ្យជីវភាពគ្រួសាររបស់ខ្ញុំមានភាពរីកចម្រើនមកដល់សព្វថ្ងៃនេះ។”