ភាពជោគជ័យរបស់អតិថិជន

    អ្នកមីង ចាន់ ឡា បានបង្ហើបដូច្នេះថា អាជីវកម្មកិនស្រូវរបស់គាត់ បានដំណើរការទៅមុខដោយរលូនក៏ព្រោះតែគាត់មានដើមទុនគ្រប់គ្រាន់សម្រាប់បង្វិលទិញស្រូវយកមកស្តុកទុកដើម្បីកិនលក់ទៅកាន់អតិថិជន។ ហើយដើមទុនទាំងនោះគឺបានមកពីការសន្សំ និងមួយចំណែកទៀតគឺបានមកពីការចូលរួមគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ អិលអូអិលស៊ី (LOLC)។

    កង្វះខាតដើមទុន លែងជាបញ្ហាប្រឈមសម្រាប់ អ្នកមីង ចាន់ ឡា ទៀតហើយ! អ្នកមីង ចាន់ ឡា បានបង្ហើបដូច្នេះថា អាជីវកម្មកិនស្រូវរបស់គាត់ បានដំណើរការទៅមុខដោយរលូនក៏ព្រោះតែគាត់មានដើមទុនគ្រប់គ្រាន់សម្រាប់បង្វិលទិញស្រូវយកមកស្តុកទុកដើម្បីកិនលក់ទៅកាន់អតិថិជន។ ហើយដើមទុនទាំងនោះគឺបានមកពីការសន្សំ និងមួយចំណែកទៀតគឺបានមកពីការចូលរួមគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ អិលអូអិលស៊ី (LOLC)។ អ្នកមីង ឡា គឺជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដែលមានទីតាំងស្ថិតនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ អ្នកមីង បានប្រមូលទិញស្រូវពីប្រជាកសិករក្នុងតំបន់ និងក្រៅតំបន់ជិតឆ្ងាយយកមកស្តុកទុកសម្រាប់លក់ និងកិនទៅជាអង្ករដើម្បីផ្គត់ផ្គង់ទៅតាមការបញ្ជាទិញពីអតិថិជនរបស់ខ្លួន ទាំងការលក់រាយ និងលក់ដុំ។ ទោះបីជាយ៉ាងណាក៏ដោយ នៅឆ្នាំ២០១៨ អ្នកមីង ឡា បានខ្វះខាតដើមទុនមួយចំនួនសម្រាប់ធ្វើជាទុនបង្វិលក្នុងអាជីវកម្មរបស់គាត់។ ដោយមានតម្រូវការក្នុងការប្រើប្រាស់ដើមទុនបន្ថែមជាបន្ទាន់ និងចាំបាច់ ដើម្បីទិញស្រូវស្តុកទុកសម្រាប់កិនជាអង្ករលក់ អ្នកមីង ឡា ក៏បានស្វះស្វែងរកដៃគូហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត និងអាចគាំទ្រផ្នែកហិរញ្ញវត្ថុក្នុងការពង្រីកលើអាជីវកម្មរបស់ខ្លួន។ គាត់បានសម្រេចចិត្តស្នើសុំកម្ចីពី អិលអូអិលស៊ី (LOLC) និងបានបន្តប្រើប្រាស់ប្រាក់កម្ចីរហូតមកដល់ពេលបច្ចុប្បន្នចំនួនពីរវគ្គ ព្រោះតែទំនុកចិត្ត និងសេវាកម្មដ៏ល្អប្រសើររបស់ អិលអូអិលស៊ី (LOLC) ដោយវគ្គដំបូងចំនួន ១៥.០០០ដុល្លារ និងវគ្គទីពីរចំនួន ៦០.០០០.០០០រៀល។ សាច់រឿងរបស់ អ្នកមីង ចាន់ ឡា ដែលបានរៀបរាប់ខាងលើនេះ បានបង្ហាញយ៉ាងច្បាស់ថាប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ពិតជាបានរួមចំណែកគាំទ្រភាពរីកចម្រើន និងភាពរឹងមាំនៃអាជីវកម្មរបស់អតិថិជនឱ្យបន្តរីកលូតលាស់ទៅមុខជាដរាបប្រាកដមែន។
    ការគាំទ្រផ្នែកហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC) ពិតជាបានចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់បងប្រុស ថេង ឱ្យកាន់តែប្រសើរឡើង ដោយសព្វថ្ងៃអាជីវកម្មរបស់គាត់មានអីវ៉ាន់ច្រើនសម្បូរបែបសម្រាប់លក់ជូនភ្ញៀវ ...

    ព្រឹកព្រលឹមស្រាងៗ បងប្រុស យ៉ែម ថេង បានរួសរាន់ក្រោកពីដំណេក ដើម្បីរៀបចំខ្លួនធ្វើដំណើរដោយរថយន្តរបស់គាត់ឆ្ពោះទៅយកកម្មករ កម្មការីរោងចក្រដើម្បីដឹកពួកគាត់ទៅបម្រើការងារ ដែលនេះគឺជាសកម្មភាព និងមុខរបរប្រចាំថ្ងៃរបស់ បងប្រុស។ ក្រៅពីការប្រកបមុខរបរដឹកកម្មករ កម្មការីរោងចក្រ បងប្រុស ថេង និងភរិយា ក៏ជាអាជីវករលក់ចាប់ហួយម្នាក់ផងដែរ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងបួន ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ បងប្រុស បានបញ្ជាក់ថា ជីវភាពរស់នៅក្នុងគ្រួសាររបស់គាត់មិនសូវមានការខ្វះខាតអ្វីឡើយ ប៉ុន្តែដោយសារមើលឃើញពីឱកាសបង្កើនប្រាក់ចំណូល ដើម្បីធ្វើឱ្យការលក់ដូររបស់គាត់កាន់តែមានសក្តានុពល និងរីកចម្រើនជាងនេះ បង ថេង បានស្វែងរកជំនួយជាការគាំទ្រផ្នែកហិរញ្ញវត្ថុពីដៃគូដ៏មានទំនុកចិត្ត ដើម្បីពង្រីកអាជីវកម្មលក់ចាប់ហួយរបស់គាត់។ ជាលទ្ធផល បងប្រុស បានស្គាល់ អិលអូអិលស៊ី (LOLC) តាមរយៈបណ្តាញសង្គម ហើយក្រោយមក បន្ទាប់ពីបានទទួលការប្រឹក្សាយោបល់យ៉ាងច្បាស់លាស់ពីបុគ្គលិកជំនាញរបស់ អិលអូអិលស៊ី (LOLC) គាត់ក៏បានទទួលយកប្រាក់កម្ចីមកប្រើប្រាស់តាមតម្រូវការដែលបានគ្រោងទុក និងសម្រាប់ពង្រីកអាជីវកម្មបស់គាត់។ គិតមកដល់ពេលបច្ចុប្បន្ននេះ បងប្រុស បានប្រើប្រាស់ប្រាក់កម្ចី ពី អិលអូអិលស៊ី (LOLC) រហូតដល់ទៅបួនវគ្គមកហើយ។ ការគាំទ្រផ្នែកហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC) ពិតជាបានចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់បងប្រុស ថេង ឱ្យកាន់តែប្រសើរឡើង ដោយសព្វថ្ងៃអាជីវកម្មរបស់គាត់មានអីវ៉ាន់ច្រើនសម្បូរបែបសម្រាប់លក់ជូនភ្ញៀវ រីឯប្រាក់ចំណូលរបស់គាត់វិញគឺពិតជាបានកើនឡើងគួរឱ្យគត់សម្គាល់។ ទាំងនេះ គឺជាលទ្ធិផលដ៏ប្រសើរមួយដែលកើតចេញពីការខិតខំប្រឹងប្រែង គួបផ្សំនឹងការប្រើប្រាស់ប្រាក់កម្ចីប្រកបដោយភាពឈ្លាសវៃ និងចំគោលដៅរបស់បងប្រុសផងដែរ។
    ប្រភពចំណូលតែមួយច្រក មិនទាន់គ្រប់គ្រាន់សម្រាប់ឱ្យ បងស្រី គង់ ស្រីយ៉ា មានជីវភាពធូរធារបានទេ!

    បងស្រី ស្រីយ៉ា សព្វថ្ងៃគឺជាអាជីវករលក់ចាប់ហួយ និងភេសជ្ជៈគ្រប់ប្រភេទ (ទឹកដូង ទឹកអំពៅ និងភេសជ្ជៈកំប៉ុងផ្សេងទៀត) ដែលមានទីតាំងស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ហើយបច្ចុប្បន្ន គាត់រស់នៅជាមួយស្វាមីឈ្មោះ សំ ចន្ធី និងកូនៗទាំងពីររបស់គាត់ ដែលមានកូនប្រុសម្នាក់ និងកូនស្រីម្នាក់។ បងស្រី ស្រីយ៉ា បានបង្ហាញឱ្យដឹងថា គាត់ហាក់មិនទាន់ពេញចិត្តជីវភាពពីមុនរបស់គាត់ឡើយ ព្រោះតែប្រាក់ចំណូលរបស់គាត់នៅមានកម្រិតដែលមិនអាចឱ្យគាត់ពង្រីកមុខរបររបស់គាត់បាននោះទេ។ អាស្រ័យហេតុនេះ គាត់បានត្រិះរិះពិចារណាក្នុងការស្វែងរកប្រភពចំណូលបន្ថែម។ បងស្រី បានតំណាលថា កាលដើមឡើយ គាត់លក់តែភេសជ្ជៈ ដែលមានទឹកដូង ទឹកអំពៅ និងភេសជ្ជៈកំប៉ុងប៉ុណ្ណោះ ប៉ុន្តែក្រោយមក បន្ទាប់ពីបានគិតគូរយ៉ាងច្បាស់លាស់ ព្រមទាំងបានការគាំទ្រផ្នែកហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC) ទើប បងស្រី ចាប់ផ្តើមបង្កើតមុខរបរលក់ចាប់ហួយបន្ថែមមួយទៀត។ ការគាំទ្រផ្នែកហិរញ្ញវត្ថុនេះ បានផ្តល់លទ្ធភាពដល់ បងស្រី ស្រីយ៉ា ឱ្យរៀបចំទីតាំងលក់ និងទិញអីវ៉ាន់បានច្រើនសម្រាប់ចាប់ផ្តើមមុខរបរថ្មីរបស់គាត់បានយ៉ាងរលូន។ ជាមួយស្នាមញញឹមដ៏ស្រស់ស្អាត បងស្រី ស្រីយ៉ា បានបង្ហើបថា គាត់បានប្រើប្រាស់ប្រាក់កម្ចីចំនួនពីរវគ្គពី អិលអូអិលស៊ី (LOLC) ដោយនៅឆ្នាំ២០២១ ចំនួន ៦.០០០ដុល្លារ សម្រាប់ចាប់ផ្តើមមុខរបរថ្មី និងឆ្នាំ២០២៤ ចំនួន ១.០០០ដុល្លារ បន្ថែមទៀតដើម្បីពង្រីកមុខរបររបស់គាត់។ ស្របតាមបំណងនៃការពង្រីកអាជីវកម្ម និងភាពរីកចម្រើនបានយ៉ាងល្អប្រសើរនាំឱ្យប្រាក់ចំណូលរបស់គាត់កើនឡើងលើសពីការរំពឹងទុក។
    ប្រែក្លាយពីកម្មការីកាត់ដេរក្នុងរោងចក្រ ប្អូនស្រី រឿន ធឿន បានបង្កើតឱកាសសម្រាប់ខ្លួនឯង ដោយផ្លាស់ប្តូរមកជាម្ចាស់អាជីវកម្មលក់ចាប់ហួយមួយរូប ដែលអាចកែប្រែជីវភាពរស់នៅរបស់ប្អូនបានយ៉ាងល្អប្រសើរ។

    ប្អូនស្រី ធឿន គឺជាអាជីវករលក់ចាប់ហួយ នៅភូមិព្រែកត្នោត ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលសព្វថ្ងៃ ប្អូនស្រី រស់នៅជាមួយស្វាមី មានឈ្មោះ សុខ សានអែនឌី ដែលមានមុខរបរជាអ្នកបើកឡានដឹកតុការ និងមានកូនស្រីម្នាក់ក្នុងបន្ទុក។ ថ្វីត្បិតតែអាជីវកម្ម ប្អូនស្រី ធឿន បានដំណើរការហើយក្តី ក៏ប្អូនស្រីបានគិតគូររិះរកមធ្យោបាយដើម្បីធ្វើយ៉ាងណាឱ្យអាជីវកម្មរបស់គាត់រីកចម្រើនជាងនេះផងដែរ។ ដើម្បីពង្រឹងភាពរឹងមាំនៃអាជីវកម្ម ប្អូនស្រី ធឿន បានសិក្សាស្វែងយល់បន្ថែមពីប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) បន្ទាប់ពីទទួលបានការណែនាំពីអ្នកស្គាល់គ្នាក្នុងភូមិ។ ក្រោយពីបានយល់ច្បាស់នូវលក្ខខណ្ឌប្រាក់កម្ចី ប្អូនស្រី មិនបង្អង់យូរក៏ចាប់យកឱកាសពង្រីកមុខរបររបស់ខ្លួនឱ្យកាន់តែរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន។ ប្អូនស្រី ធឿន បានរៀបរាប់ពីការប្រើប្រាស់កម្ចីថា ប្អូនស្រី បានស្នើកម្ចីរហូតដល់ពីរវគ្គពី អិលអូអិលស៊ី (LOLC) ក្នុងគោលបំណងទិញអីវ៉ាន់បន្ថែមសម្រាប់មុខរបរលក់ចាប់ហួយ និងមួយចំណែកប្រើប្រាស់សម្រាប់កែលម្អគេហដ្ឋានឱ្យកាន់តែល្អប្រសើរក្នុងការរស់នៅ។ “ខ្ញុំពិតជាសប្បាយចិត្តព្រោះមានមុខរបរផ្ទាល់ខ្លួនច្បាស់លាស់ ដែលអាចរកប្រាក់ចំណូលបានទៀងទាត់សម្រាប់ផ្គត់ផ្គង់គ្រួសារ ជាពិសេសមានពេលវេលាគ្រប់គ្រាន់មើលថែកូន ព្រមទាំងអាចរស់នៅក្នុងផ្ទះខ្លួនឯងប្រកបដោយផាសុកភាពជាងមុន។” ប្រសាសន៍របស់ប្អូនស្រី រឿន ធឿន។ ជាចុងក្រោយ ប្អូនស្រីបានសរសើរដល់បុគ្គលិករបស់ អិលអូអិលស៊ី (LOLC) ដែលបានបំពេញការងារប្រកបដោយវិជ្ជាជីវៈ ដោយបានប្រឹក្សា និងផ្ដល់ព័ត៌មានដល់ ប្អូនស្រី ឱ្យបានយល់ច្បាស់នូវលក្ខខណ្ឌផ្សេងៗមុនពេលផ្តល់ប្រាក់កម្ចី។ មិនត្រឹមតែប៉ុណ្ណោះ អាកប្បកិរិយាបុគ្គលិកទៀតសោត គឺមានភាពរួសរាយរាក់ទាក់ និងការផ្តល់សេវាកម្មបានលឿន និងរហ័សគួរជាទីគាប់ចិត្ត។
    បងស្រី ម៉ូវ គីមស្រុង មានអាយុ ៣២ឆ្នាំ គឺជាអាជីវករម្នាក់នៅភូមិអូរជ្រក ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលកំពុងដំណើរការអាជីវកម្មលក់ទំនិញប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងសំណង់។

    បងស្រី ម៉ូវ គីមស្រុង មានអាយុ ៣២ឆ្នាំ គឺជាអាជីវករម្នាក់នៅភូមិអូរជ្រក ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលកំពុងដំណើរការអាជីវកម្មលក់ទំនិញប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងសំណង់។ ក្រៅពីនេះ បងស្រីក៏ជាភ្នាក់ងារវេរប្រាក់រហ័សវីងផងដែរ ដើម្បីបម្រើភាពងាយស្រួលក្នុងការផ្តល់សេវាកម្មដកប្រាក់ និងផ្ទេរប្រាក់ក្នុងសហគមន៍របស់គាត់។ សព្វថ្ងៃ បងស្រី គីមស្រុង កំពុងរស់នៅជាមួយស្វាមីដែលប្រកបរបរជាអ្នករត់តាក់ស៊ី និងកូនប្រុសទាំងពីររបស់គាត់។ អាជីវកម្មរបស់បងស្រី គីមស្រុង បានចាប់ផ្ដើមជាមួយនឹងការប្តេជ្ញាចិត្តដើម្បីធ្វើឱ្យជីវភាពគ្រួសាររបស់គាត់មានភាពប្រសើរឡើង។ ដើម្បីសម្រេចបាននូវគោលដៅនេះ បងស្រី បានប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) ចំនួនបីវគ្គដើម្បីបន្ថែមដើមទុនក្នុងការពង្រីកអាជីវកម្មរបស់គាត់ឱ្យកាន់តែរីកចម្រើន។ នៅឆ្នាំ២០២២ បងស្រី គីមស្រុង បានដាក់ពាក្យស្នើសុំប្រាក់កម្ចីដំបូងដើម្បីទិញរថយន្តមួយគ្រឿងសម្រាប់ស្វាមីរបស់គាត់ក្នុងការប្រកបរបររត់តាក់ស៊ី។ បន្ទាប់មក បងស្រី បានស្នើប្រាក់កម្ចីលើកទីពីរដើម្បីពង្រីករបរដោយបានទិញទំនិញបន្ថែមស្តុកទុកក្នុងហាងដើម្បីបំពេញតម្រូវការ និងបង្កើនការពេញចិត្តសម្រាប់អតិថិជនរបស់គាត់ក្នុងសហគមន៍។ តាមរយៈការសម្រេចចិត្តដោយត្រឹមត្រូវនេះបានធ្វើឱ្យអាជីវកម្មបងស្រី គីមស្រុង ទទួលបានភាពរីកចម្រើន និងអាចបង្កើនប្រាក់ចំណូលកាន់តែច្រើនសម្រាប់ក្រុមគ្រួសាររបស់គាត់។ បច្ចុប្បន្ន អាជីវកម្មរបស់ បងស្រី គីមស្រុង កំពុងរីកចម្រើនយ៉ាងល្អប្រសើរដោយសារតែការប្ដេជ្ញាចិត្តដ៏មុតមាំ និងការគាំទ្រផ្នែកហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC) ដែលអាចឱ្យ បងស្រី រៀបចំផែនការជីវិតបានយ៉ាងល្អប្រពៃ និងធានាបាននូវអនាគតដ៏ល្អប្រសើរសម្រាប់ក្រុមគ្រួសាររបស់គាត់។