ទស្សនវិស័យ បេសកកម្ម គុណតម្លៃ

ទស្សនវិស័យ

ជាស្ថាប័នដែលផ្ដល់នូវសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដ៏មានទំនុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។

បេសកកម្ម

បង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍ តាមរយៈការផ្ដល់នូវ បរិយាបន្នហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្ដរភាព ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។


គុណតម្លៃ

គុណតម្លៃជាបន្ទាត់ដែលគូសបង្ហាញពីភាពជោគជ័យ និងឈានទៅមុខ របស់ក្រុមការងារយើងទាំងអស់គ្នា។ ដើម្បីជួយសម្រួលអតិថិជននៅកម្ពុជាក៏ដូចជាចូលរួមចំណែកដល់សេដ្ឋកិច្ចអិលអូអិលស៊ី តែងតែចង់ផ្តល់ជូន សេវាកម្មដែលប្រសើរនិងប្រកបទៅដោយវិជ្ជាជីវៈ។

ការទំនាក់ទំនងជាមួយអតិថិជន

អាទិភាពទីមួយរបស់យើងគឺធានាថា មានការពេញចិត្តទាំងស្រុង ចំពោះការបម្រើសេវារបស់យើង។

គុណភាព

យើងនឹងខិតខំបម្រើអតិថិជន របស់យើងឱ្យអស់លទ្ធភាព និង មានប្រសិទ្ធភាពបំផុត។

សុចរិត យុត្តិធម៌ និងភាពស្មោះត្រង់

ការទុកចិត្តគឺជាមូលដ្ឋានគ្រឹះ នៃអាជីកម្មរបស់យើងហើយយើង នឹងមិនផ្លាស់ប្តូរទស្សនៈនេះឡើយ។

ភាពទីទៃគ្នា និងអព្យាក្រឹត

យើងបម្រើប្រជាជនក្រីក្រទៅតាមតម្រូវការ ជាមូលដ្ឋាន ដោយមិនប្រកាន់ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។

ការគោរពវិន័យ

យើងមានជំនឿលើការគោរពច្បាប់របស់ ក្រុមហ៊ុន អ្នកដែលពាក់ព័ន្ធ និងប្រទេស។

ការខិតខំប្រឹងប្រែងធ្វើការងារ

យើងមានជំនឿថា ការជឿជាក់ លើអនាគតរបស់យើងនឹងត្រូវបាន ធានា តាមរយ:ការខិតខំប្រឹងប្រែងជាអតិបរមាចំពោះការទទួលខុសត្រូវរបស់យើង។

ការអប់រំ

យើងមានជំនឿថា ការអប់រំ គឺជាមូលដ្ឋានគ្រឹះនៃភាព ជ័យជម្នះយូរអង្វែង។

តុល្យភាពសង្គម និង ផលចំណេញរបស់ស្ថាប័ន

តុល្យភាពនេះធានាអនាគតរបស់ អតិថិជនយើង និងខ្លួនយើង។