គណនីឌីជីថល

គណនីឌីជីថល ផ្តល់ជូនអតិថិជននូវភាពងាយស្រួលក្នុងការដាក់ ដក ឬផ្ទេរប្រាក់បានគ្រប់ពេលវេលាគ្រប់ទីកន្លែងរាល់ម៉ោងធ្វើការ។ គណនីប្រភេទនេះជា ជម្រើសដ៏ប្រសើរបំផុតសម្រាប់លោកអ្នក ក្នុងការរក្សាសាច់ប្រាក់ និងតម្រូវការប្រើប្រាស់សាច់ប្រាក់ប្រចំាថ្ងៃ។ បើកគណនីឌីជីថល ជាមួយអិលអូអិលស៊ី លោកអ្នកនឹងសម្រេចបានគោលដៅហិរញ្ញវត្ថុ ដោយគ្មានហានិភ័យ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងសាច់ប្រាក់របស់លោកអ្នក។


អត្ថប្រយោជន៍នៃគណនីឌីជីថល៖

  • បង្កើនប្រាក់ចំណូលតាមរយៈការទទួលបានការប្រាក់ខ្ពស់
  • ធានាបាននូវសុវត្ថិភាពសាច់ប្រាក់របស់លោកអ្នក
  • មានជម្រើសក្នុងការដាក់ប្រាក់សន្សំបានច្រើនរូបបិយប័ណ្ណ (រៀល និងដុល្លារ)
  • ចុះឈ្មោះប្រើប្រាស់ សេវាឌីជីថល LOLC Mobile (Cambodia) ដែលអាចធ្វើប្រតិបត្តិការផ្សេងៗដោយមិនគិតកម្រៃសេវា
  • ងាយស្រួល ក្នុងការដាក់ ដក និងផ្ទេរប្រាក់បានរៀងរាល់ម៉ោងធ្វើការ នៅគ្រប់ការិយាល័យ អិលអូអិលស៊ី
  • អាចស្នើសុំប័ណ្ណអេធីអឹម (ATM Card) ដែលអាចធ្វើប្រតិបត្តិការផ្សេងៗបានក្នុងរង្វង់សមាជិក CSS ដោយមិនគិតកម្រៃសេវា

លក្ខណៈពិសេសនៃផលិតផល៖

ល.រ.

លក្ខណៈពិសេស

បរិយាយ

ប្រភេទរូបិយប័ណ្ណ ប្រាក់រៀល និង ប្រាក់ដុល្លារ

សមតុល្យអប្បបរមាក្នុងគណនី

 ចំពោះគណនីឌីជីថលថ្នាក់ដំបូង (Basic KYC) ដើម្បីដំណើរការគណនីបាន ត្រូវធ្វើការដាក់ប្រាក់យ៉ាងតិច ២០.០០០ រៀល ឬ ៥ ដុល្លារ ក្នុងរយៈពេល  ៣០ ថ្ងៃ បន្ទាប់ពីថ្ងៃបើកគណនី។ ប្រសិនបើអតិថិជនមិនដំណើរការគណនីឌីជីថល ក្នុងរយៈពេល  ៣០ ថ្ងៃ នោះប្រព័ន្ធនឹងបិទគណនីដោយស្វ័យប្រវត្តិ។ ចំពោះគណនីឌីជីថលពេញលេញ (Full KYC) លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តដូចគណនីបញ្ញើសំចៃ។

ការគណនាការប្រាក់

ការប្រាក់ត្រូវបានបង្គររៀងរាល់ថ្ងៃ និងត្រូវមូលធនកម្មការប្រាក់នៅចុងខែនីមួយៗ ដោយស្វ័យប្រវត្តិក្នុងគណនី ឬនៅពេលដែលគណនីត្រូវបានបិទ។

ប្រភេទគណនី

 គណនីឯកត្តជន (Single)

ទំហំប្រតិបត្តិការ គណនីឌីជីថលថ្នាក់ដំបូង (Basic KYC)
 ទំហំទឹកប្រាក់ប្រតិបត្តិការអតិបរមាក្នុង ១ ប្រតិបត្តិការ និងក្នុង ១ ថ្ងៃ៖ ២.០០០.០០០ រៀល និង ៥០០ ដុល្លារ។
គណនីឌីជីថលពេញលេញ (Full KYC)
 អនុញ្ញាតទៅតាមមធ្យោបាយនីមួយៗ។

ប្រតិបត្តិការតាមរយៈ  គ្រប់បញ្ជរ អិលអូអិលស៊ី ក្នុងម៉ោងធ្វើការ
 សេវាធនាគារចល័ត LOLC Mobile (Cambodia)
 ប័ណ្ណ ATM (អេធីអឹម) ២៤/៧ ដែលជាសមាជិករបស់ CSS

ពន្ធកាត់ទុក  ៤% ក្នុងមួយឆ្នាំ

អត្រាការប្រាក់គណនីឌីជីថល៖

រូបិយប័ណ្ណ

អត្រាការប្រាក់

រៀល/ដុល្លារ ៣%

 បញ្ញត្តិ និងលក្ខខណ្ឌទូទៅ

ឯកសារតម្រូវ៖

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (គំរូថ្មី) មានសុពលភាព ឬ
  • លិខិតឆ្លងដែនមានសុពលភាព

ការស្នើសុំប្រើប្រាស់គណនីឌីជីថល៖

  • អតិថិជនអាចទាញយកកម្មវិធី LOLC Mobile (Cambodia) តាមរយៈ  App Store  Play Store.
  • បន្ទាប់មកអតិថិជនអាចចុះឈ្មោះប្រើប្រាស់ក្នុងកម្មវិធី LOLC Mobile (Cambodia).
  • ជាចុងក្រោយអតិថិជនអាចបើកគណនីឌីជីថលនៅក្នុងកម្មវិធី LOLC Mobile (Cambodia).

ផលិតផលដែលពាក់ព័ន្ធ

របៀបដាក់ពាក្យស្នើសុំឥណទាន


ជួបជាមួយអ្នកប្រឹក្សា

ត្រូវការយោបល់អំពីឥណទានមែនដែរឬទេ? លោកអ្នកអាចជួបជាមួយអ្នកប្រឹក្សារបស់ពួកយើងបាន។

ធ្វើការណាត់ជួប

សេវាបម្រើអតិថិជន

(+855) 23 991 991 



[email protected]

ទាក់ទងមកពួកយើង

ស្នើសុំឥណទាន

កំពុងត្រូវការប្រាក់កម្ចីដើម្បីទិញឡាន រឺទិញផ្ទះមែនទេ? ដាក់ពាក្យស្នើសុំប្រាក់កម្ចីឥឡូវនេះ!   

ស្នើសុំឥឡូវ!