សាច់រឿងខាងក្រោមនេះ គឺជាសក្ខីភាពមួយចំពោះការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់តាមរយៈការប្តេជ្ញាចិត្ត និងការគ្រប់គ្រងហិរញ្ញវត្ថុត្រឹមត្រូវមួយរបស់ បងស្រី កែវ ដែលភាពជោគជ័យទាំងអស់នេះក៏ជាការរួមចំណែកខាងផ្នែកហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC) ផងដែរ។
បងស្រី ឡោ ស្រីកែវ គឺជាអ្នកលក់អាហារ និងម្ចាស់ហាងសាឡន មួយកន្លែងដែលស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បងស្រី តែងតែមានក្ដីស្រមៃចង់ពង្រីកអាជីវកម្មរបស់គាត់ ប៉ុន្តែដើមទុនសម្រាប់ការពង្រីកអាជីវកម្មរបស់គាត់នៅតែមានភាពខ្វះខាត។ ពេលដែលគាត់បានស្គាល់ អិលអូអិលស៊ី (LOLC) តាមរយៈបងប្អូនបង្កើតរបស់គាត់ ក្ដីស្រមៃនៃការពង្រីកអាជីវកម្មរបស់ បងស្រី កែវ ចាប់ផ្ដើមមានពន្លឺឡើងវិញ ហើយហាក់បីដូចជានៅជិតបង្កើយ។
មិនបង្អង់យូរក្នុងការចាប់យកឱកាស និងសម្រេចក្ដីស្រមៃ បងស្រី កែវ បានសើ្នប្រាក់កម្ចីដំបូងពី អិលអូអិលស៊ី (LOLC) ក្នុងការពង្រីកអាជីវកម្ម និងបន្តប្រើប្រាស់កម្ចីបន្ថែមជាច្រើនវគ្គបន្តបន្ទាប់ទៀត។ តាមរយៈប្រាក់កម្ចីដែលជាជំនួយផ្នែកហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC) បងស្រី កែវ ពិតជាបានពង្រីកអាជីវកម្មរបស់គាត់ប្រកបដោយភាពជោគជ័យ និងភាពឆ្លាតវៃ ដែលបានធ្វើឱ្យប្រាក់ចំណូលប្រចាំថ្ងៃរបស់គាត់កើនឡើងទ្វេដង។ ការកើនឡើងនៃប្រាក់ចំណូលទាំងនេះបានធ្វើឱ្យជីវភាពរបស់ បងស្រី ប្រសើរឡើងគួរឱ្យកត់សម្គាល់ ថែមទាំងបានធ្វើឱ្យជីវភាពរស់នៅរបស់គ្រួសារគាត់កាន់តែល្អប្រសើរ រួមទាំងមានទុនបន្ថែមគ្រប់គ្រាន់ក្នុងការវិនិយោគអាជីវកម្មរបស់គាត់។
លើសពីជំនួយផ្នែកហិរញ្ញវត្ថុ បុគ្គលិក អិលអូអិលស៊ី (LOLC) ក៏បានផ្តល់ចំណេះដឹងហិរញ្ញវត្ថុសំខាន់ៗ និងមានតម្លៃទៅកាន់ បងស្រី ដែលជួយឱ្យគាត់អាចគ្រប់គ្រងកម្ចីប្រកបដោយប្រសិទ្ធភាព។