ភាពជោគជ័យរបស់អតិថិជន

    បងស្រី រស់ សុគុណ គឺជាអាជីវករឆ្លាតវៃម្នាក់នៅភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប

    គាត់ជាអាជីវករគំរូរដែលបានបង្ហាញឱ្យឃើញថា គ្រប់បញ្ហាហិរញ្ញវត្ថុសុទ្ធសឹងតែមានដំណោះស្រាយ តាមរយៈការសម្រេចចិត្តត្រឹមត្រូវ និងការជ្រើសរើសដៃគូរហិរញ្ញវត្ថុដែលរឹងមាំ។ បងស្រី រស់ សុគុណ មានជំនាញក្នុងការទិញ-លក់រូបិយប័ណ្ណផ្សេងៗ និងគ្រឿងអលង្ការកាឡៃ ក៏ប៉ុន្តែបងស្រីនៅតែជួបឧបសគ្គផ្នែកហិរញ្ញវត្ថុ ដែលបានរារាំងដល់ការរីកចម្រើននៃអាជីវកម្មរបស់គាត។ ក្នុងអំឡុងពេលនោះដែរ គាត់បានស្វែងរកដំណោះស្រាយ ដែលជាជំនួយផ្នែកហិរញ្ញវត្ថុពី អិលអូលអិលស៊ី (LOLC) និងបានស្នើកម្ចីរហូតដល់៨វគ្គ។ ជាមួយនឹងការសម្រេចចិត្តប្រកបដោយភាពវៃឆ្លាត គាត់បានប្រើប្រាស់កម្ចីទាំងនោះក្នុងការពង្រីកអាជីវកម្ម និងបានទិញដីជាច្រើនកន្លែងសម្រាប់ជាទ្រព្យ និងទុកសម្រាប់លក់ទៅវិញ។ អាជីវកម្មរបស់បងស្រីបានរីកចម្រើនលើសពីការរំពឹងទុកបន្ទាប់ពីទទួលបានដើមទុនបន្ថែមយកមកទំនុកបម្រុងក្នុងមុខរបរមួយនេះ និងស្របជាមួយការខិតខំប្រឹងប្រែងឥតឈប់ឈររបស់បងស្រី កាន់តែធ្វើឱ្យគាត់អាចរកប្រាក់ចំណេញបានច្រើនជាងពីមុនគួរឱ្យកត់សម្គាល់។ ភាពឆ្លាតវៃក្នុងការប្រើប្រាស់ដើមទុន និងគ្រប់គ្រងប្រាក់កម្ចីបានត្រឹមត្រូវ មិនត្រឹមតែធ្វើឱ្យបងស្រីរីកចម្រើនទៅលើអាជីវកម្មតែមួយមុខទេ ថែមទាំងអនុញ្ញាតឱ្យគាត់មានលទ្ធភាពធ្វើការជួសជុលផ្ទះបានយ៉ាងល្អប្រសើរ និងមានផាសុកភាពជាងមុនផងដែរ។ បងស្រីបានបង្ហាញចំណាប់អារម្មណ៍ដោយការដឹងគុណថា «ខ្ញុំរីករាយក្នុងការប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) ព្រោះវាបានផ្តល់លទ្ធភាពដល់ខ្ញុំក្នុងការពង្រីកអាជីវកម្ម និងធានាបាននូវដើមទុនគ្រប់គ្រាន់ក្នុងអាជីវកម្មនេះ»។ បទពិសោធន៍ប្រើប្រាស់កម្ចីរបស់បងស្រីគឺជាសក្ខីភាពមួយចំពោះឥទ្ធិពលនៃការគាំទ្ររបស់ អិលអូអិលស៊ី (LOLC) ដែលបានជួយម្ចាស់អាជីវកម្មឱ្យទទួលបានភាពរីកចម្រើនតាមគោលដៅដែលបានរំពឹងទុកយ៉ាងពិតប្រាកដ។
    បងស្រី ពុំ ស្រស់ ចែករំលែកបទពិសោធន៍គ្រប់គ្រង និងពង្រីកអាជីវកម្មពីរឱ្យដំណើរការដោយរលូន

    ខណៈពេលកំពុងពិនិត្យបញ្ជីលក់ដូរជាមួយស្វាមី បងស្រី ពុំ ស្រស់ ដែលជាអាជីវករលក់ដូរ និងជាអ្នកបោកអ៊ុតសម្លៀកបំពាក់ក្នុងខេត្តសៀមរាប បានចែករំលែកបណ្តើរនូវបទពិសោធន៍សំខាន់ៗមួយចំនួនពីដំណើររីកចម្រើននៃអាជីវកម្មរបស់គាត់មកកាន់ក្រុមការងារ អិលអូអិលស៊ី ឱ្យបានដឹងថា ដំបូងឡើយគាត់លក់គ្រឿងទេសតិចតួចប៉ុណ្ណោះ។ ក្រោយមកបងស្រីមានបំណងពង្រីកការលក់ដូរ ដើម្បីបំពេញតម្រូវការអតិថិជន និងបង្កើនចំណូលបន្ថែមទៀត ទើបសម្រេចចិត្តស្នើប្រាក់ម្ចីពី អិលអូអិលស៊ី (LOLC)។ បងស្រីបានលើកឡើងជាមួយនឹងទំនុកចិត្តថា ដើមទុនបានពីកម្ចីរបស់ អិលអូអិលស៊ី (LOLC) មានឥទ្ធិពលយ៉ាងសំខាន់លើការរីកចម្រើននៃអាជីវកម្មរបស់គាត់។ បងស្រីបានបង្ហើបទៀតថាគាត់បានប្រើកម្ចីដល់ទៅបីវគ្គដើម្បីពង្រីកតូប និងពង្រីកការលក់ដូររបស់គាត់ដោយទិញរបស់របរជាច្រើនបន្ថែមដើម្បីលក់បោះដុំទៅកាន់អ្នកលក់តូចៗ និងមធ្យមនៅក្នុងសហគមន៍ និងទិញម៉ាស៊ីនបោកគក់សម្រាប់មុខរបរបោកអ៊ុតសម្លៀកបំពាក់ថ្មីមួយទៀត។ ការពង្រីកខ្លួនលើមុខរបរមួយនេះធ្វើឱ្យបងស្រីមានអតិថិជនជាប្រចាំច្រើនជាងមុនទាំងអ្នកទិញដុំ និងរាយដែលធ្វើឱ្យប្រាក់ចំណូលរបស់គាត់បានកើនឡើងយ៉ាងខ្លាំង។ ការសម្រេចចិត្តត្រឹមត្រូវលើផ្នែកហិរញ្ញវត្ថុនេះបានផ្តល់ឱ្យបងស្រី នូវដើមទុនកាន់តែច្រើនដើម្បីបង្វិលក្នុងអាជីវកម្ម ដែលជួយបង្កើនប្រាក់ចំណូលកាន់តែច្រើនសម្រាប់ឱ្យបងស្រីផ្គត់ផ្គង់គ្រួសាររបស់គាត់បានកាន់តែប្រសើរឡើង។
    គួរយកគំរូតាម! បងប្រុស សុខ ទីណា ប្រឹងប្រែងពង្រឹងចំណេះជំនាញជាច្រើនឆ្នាំរហូតដល់មានបទពិសោធន៍គ្រប់គ្រាន់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន និងស្វែងរកដៃគូហិរញ្ញវត្ថុដ៏រឹងមាំជាជំនួយដើម្បីពង្រីកអាជីវកម្មបង្កើនប្រាក់ចំណូល

    បងប្រុស សុខ ទីណា គឺជាជាងជួសជុលរថយន្តនៅភូមិរំចេក១ ឃុំរតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ គាត់ប្រកបរបរនេះអស់រយៈពេល៣ឆ្នាំមកហើយដោយបានចាប់យកអាជីពនេះដំបូងជាកូនជាងនៅយានដ្ឋានមួយកន្លែង។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំ បងប្រុសបានប្រឹងប្រែងពង្រឹងចំណេះជំនាញរបស់ខ្លួនលើមុខរបរមួយនេះរហូតដល់រឹងមាំទើបសម្រេចចិត្តបើកយានដ្ឋានជួសជុសរថយន្តផ្ទាល់ខ្លួនជាមួយនឹងដើមទុនមួយចំនួនដែលខ្លួនមាន។ ទោះបីជាបងប្រុសបានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនពិតមែន ប៉ុន្តែក្តីស្រមៃរបស់បងប្រុសមិនឈប់ត្រឹមនេះទេ បងប្រុសមានបំណងចង់ពង្រីកមុខរបរមួយនេះឱ្យធំជាងសព្វថ្ងៃបន្ថែមទៀត ដើម្បីទាក់ទាញអតិថិជន និងបង្កើនចំណូលបន្ថែម។ បងប្រុសក៏បានជ្រើសរើស អិលអូអិលស៊ី (LOLC) ជាដៃគូរហិរញ្ញវត្ថុ ដើម្បីធ្វើជាដើមទុនបន្ថែម ក្នុងការពង្រីករបរនេះ ដោយបានសើ្នកម្ចីចំនួន៣វគ្គជាប់ៗគ្នា តាំងពីឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន។ បងប្រុស បានរៀបរាប់បទពិសោធន៍ក្នុងការប្រើប្រាស់កម្ចីពង្រីកអាជីវកម្មរបស់ខ្លួន ទាំងទឹកមុខសប្បាយរីករាយ និងបានបញ្ជាក់ថា ប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ពិតបានចូលរួមចំណែកក្នុងដំណើរការពង្រីកអាជីវកម្មរបស់គាត់បានរីកចម្រើន ដែលអាចឱ្យបងប្រុសបង្កើនប្រាក់ចំណូលប្រចាំថ្ងៃបានច្រើន ព្រមទាំងអាចផ្គត់ផ្គង់ជីវភាពគ្រួសារយ៉ាងល្អប្រសើរ។
    ប្រកបមុខរបរពីរក្នុងពេលតែមួយមិនមែនជាបញ្ហាសម្រាប់ បងស្រី សន ណយ ទេពីព្រោះគាត់មានជំនួយការហិរញ្ញវត្ថុដ៏រឹងមាំនៅក្បែរ បងស្រី សន ណយ មានទីលំនៅបច្ចុប្បន្ននៅភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

    បងស្រីគឺជាស្ត្រីដ៏ឆ្លាតវៃម្នាក់ដែលបានប្រើកម្ចីពី អិលអូអិលស៊ី (LOLC) ធ្វើជាដើមទុនពង្រីកមុខរបររហូតដល់ទៅពីរមុខក្នុងពេលតែមួយឱ្យដំណើរការទៅបានដោយជោគជ័យយ៉ាងគាប់ប្រសើរ។ មុខរបរទាំងពីររបស់បងស្រីរួមមានអាជីវកម្ម ចាប់ហួយ និងធ្វើចម្ការ។ ជាក់ស្តែងណាស់ភាពរីកចម្រើនមិនអាចកើតឡើងដោយចៃដន្យនោះទេ ក្រោយពីគិតគូរ និងរៀបចំផែនការបានច្បាស់លាស់អំពីគម្រោងពង្រីកមុខរបររួចរាល់ បងស្រីបានសម្រេចចិត្តបោះជំហានបន្ទាប់ដោយការស្វែងរកដៃគូហិរញ្ញវត្ថុដ៏រឹងមាំដែលអាចជួយគាំទ្រគាត់បានក្នុងផែនការពង្រីកមុខរបរដែលបានគ្រោងទុកនេះ។ បងស្រីបានបញ្ជាក់ឱ្យដឹងផងដែរថាដៃគូហិរញ្ញវត្ថុដែលគាត់បានជ្រើសរើសគឺ អិលអូអិលស៊ី (LOLC) នេះឯង។ ក្រោយប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី ដើម្បីពង្រីកមុខរបរលក់ចាប់ហួយ និងពង្រីកការដាំដុះបន្ថែម ធ្វើឱ្យបងស្រីអាចរកប្រាក់ចំណូលបានកាន់តែច្រើនពីមុខរបរទាំងពីរនេះ ធ្វើឱ្យបងស្រីមានលទ្ធភាពពង្រីកស្តុកអីវ៉ាន់សម្រាប់លក់កាន់តែច្រើន និងពង្រីកការដាំដុះដោយបានទិញដី៥ ហិកតាបន្ថែមទៀតផង។ បងស្រីក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តចំពោះ អិលអូអិលស៊ី (LOLC) ដែលបានផ្តល់ប្រាក់កម្ចីសម្រាប់ធ្វើដើមទុនពង្រីកមុខរបរទាំងពីរ ព្រមទាំងបានជួយឱ្យជីវភាពគ្រួសាររបស់គាត់បានល្អប្រសើរជាងមុន។
    ប្រាក់កម្ចី អិលអូអិលស៊ី បានជួយជំរុញលទ្ធភាពក្នុងការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់ បងស្រី ភឿក មករា ឱ្យលេចចេញជារូបរាង

    បងស្រី ភឿក មករា បច្ចុប្បន្នគឺជាម្ចាស់ហាងបោកគក់ នៅក្នុងភូមិអូរជ្រៅ ឃុំអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អាជីវកម្មមួយនេះបានជំរុញជីវភាពរបស់បងស្រីឱ្យប្រសើរឡើងជាលំដាប់ ព្រោះគាត់អាចរកចំណូលបានច្រើនឡើងពីមួយខែទៅមួយខែ។ បងស្រីបានចែករំលែកថា មុនក្លាយជាម្ចាស់ហាងបោកគក់ផ្ទាល់ខ្លួនដែលមានអតិថិជនជាប្រចាំដូចសព្វថ្ងៃ បងស្រីធ្លាប់ជាបុគ្គលិកនៅកាស៊ីណូមួយកន្លែងនៅក្រុងប៉ោយប៉ែត ហើយទទួលបានប្រាក់បៀវត្សតិចតួចប៉ុណ្ណោះ តែបន្ទាប់ពីមានហាងផ្ទាល់ខ្លួន គាត់អាចរកចំណូលពីអាជីវកម្មបោកគក់របស់គាត់បានប្រចាំថ្ងៃ ជាពិសេសចំណូលបូកសរុបប្រចាំខែរបស់គាត់ច្រើនជាងប្រាក់ខែដែលទទួលបានពីការធ្វើការជាបុគ្គលិកកាស៊ីណូបួនទៅប្រាំដងឯណោះ។ បងស្រីបានបន្ថែមថា គាត់មិនមានដើមទុនគ្រប់គ្រាន់សម្រាប់បើកអាជីវកម្មនេះទាំងស្រុងទេ ប៉ុន្តែក្រោយទទួលបានប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) ទើបគាត់មានលទ្ធភាពគ្រប់គ្រាន់ធ្វើឱ្យអាជីវកម្មនេះលេចចេញជារូបរាងឡើង និងដំណើរការបានរហូតមកដល់បច្ចុប្បន្ន។ បងស្រីបញ្ជាក់ថា គាត់ប្រើប្រាស់កម្ចីពី អិលអូអិលស៊ី (LOLC) រហូតដល់ទៅបីវគ្គ ដែលវគ្គដំបូងគឺសម្រាប់បើកអាជីវកម្មបោកគក់នេះឯង វគ្គទីពីរគឺសម្រាប់កែលម្អហាងឱ្យល្អប្រសើរ និងមានសោភ័ណភាពជាងមុន ហើយចុងក្រោយគាត់បានប្រើប្រាស់សម្រាប់ទិញរថយន្តមួយគ្រឿងសម្រាប់ដឹកអីវ៉ាន់។ ដូច្នេះការសម្រេចចិត្តបើកអាជីវកម្មផ្ទាល់ខ្លួនរបស់បងស្រី គឺជាជម្រើសដ៏ឆ្លាតវៃដែលនាំឱ្យជីវភាពគ្រួសាររបស់គាត់បានរីកចម្រើន។