ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) ធ្វើឱ្យអាជីវកម្ម និងជីវភាពរស់នៅរបស់បងស្រីមានភាពរីកចម្រើនយ៉ាងល្អប្រសើរ និងមានផ្ទះធំជាងមុនផងដែរ។
បងស្រី ឃាន សានិត គឺជាអ្នកលក់ផ្កាតាំងលម្អគេហដ្ឋាន ព្រមទាំងចាប់ហួយ នៅភូមិស្មាច់មានជ័យ ឃុំស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ បច្ចុប្បន្នជីវភាពរស់នៅរបស់បងស្រីមានភាពធូរធារជាងមុន ព្រោះប្រាក់ចំណូលកើនឡើងតាមរយៈភាពរីកចម្រើននៃអាជីវកម្មរបស់គាត់។ បន្ថែមពីនេះ សព្វថ្ងៃគាត់មានផ្ទះធំទ្រនំខ្ពស់ជាងមុនដែលបានបង្កើនគុណភាពរស់នៅរបស់គ្រួសារគាត់ឱ្យកាន់តែកក់ក្តៅ និងស្រស់បំព្រង។
សមិទ្ធផល និងភាពរីកចម្រើននេះ បានមកពីការចូលរួមចំណែកនៃប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ដែលបងស្រីបានយកមកប្រើប្រាស់តាំងពីឆ្នាំ២០២១ រហូតដល់ពេលបច្ចុប្បន្ន ក្នុងគោលបំណងពង្រីកអាជីវកម្មតាមរយៈការទិញអីវ៉ាន់ចាប់ហួយ និងផ្កាបន្ថែមសម្រាប់លក់បំពេញតម្រូវការអតិថិជន ព្រមទាំងសាងសង់ផ្ទះថ្មីសម្រាប់ការរស់នៅឱ្យមានផាសុកភាពជាងមុនសម្រាប់គ្រួសាររបស់គាត់។
តាមប្រសាសន៍ចុងក្រោយបងស្រីបានឱ្យដឹងថា គាត់មានភាពជឿជាក់ក្នុងការប្រើប្រាស់ប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ព្រោះបានជួយជ្រោមជ្រែងដំណើរការលូតលាស់នៃអាជីវកម្មរបស់គាត់ ដែលធ្វើឱ្យជីវភាពរស់នៅក្នុងគ្រួសារបានល្អប្រសើរដូចសព្វថ្ងៃ។