ជាមួយទឹកមុខស្រស់ស្រាយ និងរួសរាយរាក់ទាក់អ្នកមីង នុត សុខៃ បានតំណាលពីភាពរីកចម្រើន និងការពង្រឹងអាជីវកម្មរបស់គាត់ជាមួយការគាំទ្រផ្នែកហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC) ថា ដំបូងឡើយគាត់គ្រាន់តែជាអាជីវករម្នាក់ ដែលដឹកទំនិញយកទៅលក់នៅទីក្រុងភ្នំពេញតែប៉ុណ្ណោះ ហើយចំណូលទទួលបានក៏នៅមានកម្រិតនៅឡើយព្រមទាំងមានភាពនឿយហត់ជាខ្លាំងក្នុងការធ្វើដំណើរផ្លូវឆ្ងាយជារៀងរាល់ថ្ងៃ។
ក្រោយមក អ្នកមីង នុត សុខៃ បានបើកអាហារដ្ឋានលក់ស៊ុប និងបាយម្ហូប ស្ថិតនៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុគិរីវង់ ខេត្តតាកែវ។ ក្នុងឆ្នាំ២០១៧ អ្នកមីងបានចាប់ផ្តើមបន្ថែមដើមទុនទៅលើអាជីវកម្មថ្មីរបស់គាត់ជាមួយនឹងប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC)។ មកដល់បច្ចុប្បន្ន អ្នកមីងបានប្រើប្រាស់កម្ចីរហូតដល់ទៅ៤វគ្គ ដើម្បីគាំទ្រដល់ដំណើរលូតលាស់នៃអាជីវកម្មនេះ។
ក្រៅពីដើមទុនសម្រាប់ពង្រឹង និងពង្រីកអាជីវកម្ម អ្នកមីងក៏បានប្រើប្រាស់ក្នុងគោលបំណងដើម្បីកែលម្អគេហដ្ឋាន និងទិញម៉ូតូសម្រាប់ប្រើប្រាស់ក្នុងគ្រួសារផងដែរ។
ភាពប៉ិនប្រសប់ក្នុងការធ្វើម្ហូបយ៉ាងចំណាន និងការប្រើប្រាស់កម្ចីចំគោលដៅផងនោះទើបធ្វើឱ្យអាជីវកម្មរបស់អ្នកមីង រីកចម្រើន ដោយមានការគាំទ្រ និងទទួលស្គាល់ពីស្នាដៃធ្វើម្ហូបដ៏មានឱជារសរបស់គាត់ពីសំណាក់អតិថិជនជិតឆ្ងាយ ដែលធ្វើឱ្យគាត់មានជីវភាពល្អប្រសើរមកដល់សព្វថ្ងៃ។