ភាពជោគជ័យរបស់អតិថិជន

    បងប្រុស ឡឹប រតនា

    អាជីវករវ័យក្មេងប្រើប្រាស់ប្រាក់កម្ចីដើម្បីបង្កើតមុខរបរដែលខ្លួនស្រលាញ់ បងប្រុស ឡឹប រតនា គឺជាអាជីវករវ័យក្មេងមួយរូប លក់សម្លៀកបំពាក់ និងសម្ភារកីឡា ដែលមានទីតាំងស្ថិតនៅផ្សារកអណ្តើក ក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ មុនក្លាយជាអតិជនរបស់អិលអូអិលស៊ី (LOLC) បងប្រុសបានជួយលក់សម្លៀកបំពាក់នៅក្នុងហាងរបស់ក្រុមគ្រួសារ។ បន្ទាប់ពីបានស្គាល់ អិលអូអិលស៊ី (LOLC) ដោយចៃដន្យតាមរយៈការលេងកីឡាជាមួយក្រុមការងាររបស់ អិលអូអិលស៊ី (LOLC) បងប្រុសក៏ទទួលបានការចែករំលែកព័ត៌មានខ្លះៗអំពីសេវាប្រាក់កម្ចី។ ជាមួយនឹងគំនិតចង់បង្កើតហាងលក់សម្លៀកបំពាក់ផ្ទាល់ខ្លួន និងត្រូវការដើមទុនគាំទ្របន្ថែមផងនោះ បងប្រុសក៏បានសាកសួរស្វែងយល់បន្ថែមអំពីលក្ខខណ្ឌផ្សេងទៀតនៃសេវាប្រាក់កម្ចី។ ជាលទ្ធផលឯកសារ និងលក្ខខណ្ឌតម្រូវនានាគឺមានលក្ខណៈសមស្របយ៉ាងខ្លាំងសម្រាប់បងប្រុសដែលជាហេតុធ្វើឱ្យបងប្រុសសម្រេចចិត្តជ្រើសរើសយក អិលអូអិលស៊ី (LOLC)។ បងប្រុស ឡឹប រតនា បានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនជាមួយកម្ចីរបស់ អិលអូអិលស៊ី (LOLC) នៅចុងឆ្នាំ២០២០ ដោយបានទិញតូបថ្មី និងសម្លៀកបំពាក់ និងសម្ភារកីឡាសម្រាប់លក់។ ទោះបីជាអាជីវកម្មប្រភេទនេះមានគូប្រជែងច្រើនក្តី ប៉ុន្តែបងប្រុសនៅតែអាចរក្សាបាននូវភាពរីកចម្រើន តាមរយៈការបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន។ ដោយមើលឃើញពីសក្តានុពលនៃអាជីវកម្មបន្ទាប់ពីបានដំណើរការអស់រយៈពេលពីរឆ្នាំកន្លងទៅ បងប្រុសបានស្នើកម្ចីវគ្គទីពីរបន្តទៀតក្នុងឆ្នាំ២០២៣ ដើម្បីទិញសម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារកីឡាបន្ថែម ដើម្បីបំពេញការកើនឡើងនៃតម្រូវការរបស់អតិថិជន ហើយបងប្រុសក៏មានបំណងប្រើប្រាស់កម្ចីបន្ទាប់ដើម្បីបង្កើតតូបថ្មីមួយបន្ថែមទៀតនាពេលអនាគតផងដែរ។ បងប្រុស ឡឹប រតនា បានឱ្យដឹងទៀតថា បងប្រុសមានការពេញចិត្តយ៉ាងខ្លាំងចំពោះសេវាប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ដែលមានលក្ខណៈសមស្របនឹងតម្រូវការអាជីវកម្ម ហើយបុគ្គលិកទៀតសោតក៏មានភាពច្បាស់លាស់ប្រកបដោយវិជ្ជាជីវៈ និងជាទីទុកចិត្ត។
    អ្នកមីង ឈួន សោភ័ណ អ្នកលក់ដូរអីវ៉ានចាប់ហួយ

    ការសហការជួយគ្នារវាងស្វាមីភរិយា ជាមួយនឹងការមានដើមទុនសមស្រប ជួយឱ្យអាជីវកម្មរីកចម្រើន អ្នកមីង ឈួន សោភ័ណ និងស្វាមី គឺជាអ្នកលក់ចាប់ហួយ និងភេសជ្ជៈគ្រប់មុខ ស្ថិតនៅភូមិប្រជាធម្មលិច ឃុំផ្សារកណ្តាល ស្រុកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អ្នកមីង ឈួន សោភ័ណ គឺជាអតិថិជនរបស់ អិលអូអិលស៊ី (LOLC) ដែលបានប្រើប្រាស់កម្ចីតាំងពីឆ្នាំ២០១២ មកម្លេះ ដែលកម្ចីដំបូងរបស់គាត់គឺដើម្បីយកទៅប្រើប្រាស់ក្នុងគោលបំណងពង្រីកមុខរបរលក់ដូររបស់គាត់ និងកម្ចីវគ្គទីពីរ និងទីបីគឺដើម្បីទិញរថយន្ត និងកែលម្អគេហដ្ឋានឱ្យធំទូលាយ និងមានផាសុកភាពជាងមុន។ បច្ចុប្បន្ន អ្នកមីង កំពុងប្រើប្រាស់កម្ចីវគ្គទីបួនជាមួយ អិលអូអិលស៊ី (LOLC) ដើម្បីបន្តគាំទ្រដល់អាជីវកម្មគ្រួសាររបស់អ្នកមីងឱ្យកាន់តែរឹងមាំ និងរីកចម្រើន។ ប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ពិតមានតម្លៃសម្រាប់គ្រួសាររបស់អ្នកមីង ឈួន សោភ័ណ ព្រោះបានធ្វើឱ្យរបរលក់ចាប់ហួយរបស់គាត់មានភាពរីកចម្រើន និងមានទំនិញសំបូរបែបសម្រាប់លក់ជូនអតិថិជនហើយបានធ្វើឱ្យការរស់នៅរបស់គ្រួសារគាត់បានផ្លាស់ប្តូរ ពីការរស់នៅក្នុងផ្ទះឈើដែលមានទំហំតូច ពិបាករស់នៅមក នៅក្នុងផ្ទះថ្មធំទូលាយ និងមានផាសុកភាពជាងមុន ព្រមទាំងមានឡានផ្ទាល់ខ្លួនសម្រាប់គាំទ្រ ការធ្វើដំណើររបស់ក្រុមគ្រួសារអ្នកមីងផងដែរ។ ក្រោយក្លាយជាអតិថិជនរបស់ អិលអូអិលស៊ី (LOLC) ជីវភាពរស់នៅរបស់អ្នកមីង ឈួន សោភ័ណ និងគ្រួសារកាន់តែធូធារជាងមុន ហើយបានសល់ប្រាក់មួយចំនួនបន្ទាប់ពីទូទាត់ចំណាយប្រចាំខែ។ អ្នកមីងបានបញ្ជាក់ថា ការសហការជួយគ្នារវាងស្វាមីភរិយា ជាមួយនឹងការមានដើមទុនសមស្របពិតជាសំខាន់ខ្លាំងណាស់ក្នុងការជំរុញឱ្យអាជីវកម្មមួយមានភាពរីកចម្រើន និងសុភមង្គលក្នុងក្រុមគ្រួសារ។
    បងប្រុស ស៊ីម ពិសិដ្ឋ ដែលជាអ្នកលក់សម្ភារប្រើប្រាស់អគ្គិសនី និងចំណីសត្វ

    បងប្រុស ស៊ីម ពិសិដ្ឋ ដែលជាអ្នកលក់សម្ភារប្រើប្រាស់អគ្គិសនី និងចំណីសត្វ នៅស្រុកពេជ្រាដា នៃខេត្តមណ្ឌលគិរី គឺជាអតិថិជន របស់ អិលអូអិលស៊ី (LOLC) ម្នាក់ដែលបានដើរតាមក្តីស្រមៃរបស់ខ្លួន តាមរយៈការពង្រីកមុខរបរ ឱ្យកាន់តែធំជាងមុនជាមួយសេវាប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC)។ បងប្រុសស៊ីម ពិសិដ្ឋ បានប្រើប្រាស់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ចំនួនពីរវគ្គ ដើម្បីទិញសម្ភារគ្រឿងអគ្គិសនី និងចំណីសត្វ ព្រមទាំងជាការគាំទ្រផ្នែកហិរញ្ញវត្ថុចាំបាច់មួយចំនួនផ្សេងទៀត ក្នុងការពង្រីកវិសាលភាពនៃអាជីវកម្មឱ្យកាន់តែរីកលូតលាស់ធំជាងមុន ដែលជាគោលដៅ និងក្តីស្រមៃរបស់ខ្លួន។ តាមរយៈការប្រើប្រាស់កម្ចីរបស់ អិលអូអិលស៊ី (LOLC) បានធ្វើឱ្យបងប្រុស ស៊ីម ពីសិដ្ឋ ផ្លាស់ប្រែខ្លួនពីអ្នកលក់ក្នុងតូបដែលមានទំហំតូចមួយរហូតក្លាយជាម្ចាស់ហាងដែលមានទំនិញគ្រប់គ្រាន់សម្រាប់លក់ជូនអតិថិជនរបស់ខ្លួន ដែលធ្វើឱ្យមុខរបររបស់គាត់កាន់តែធំ និងរឹងមាំ និងរីកចម្រើនបានល្អប្រសើរមកដល់សព្វថ្ងៃ។
    ប្អូនស្រី ឌី សុណៃ ពីបុគ្គលិកលក់ទាអាំង ទៅជាម្ចាស់អាជីវកម្មខ្លួនឯង

    ពីបុគ្គលិកលក់ទាអាំងជាមួយបងប្រុសដែលទទួលប្រាក់ខែពីគាត់រាល់ខែ ប្អូនស្រី ឌី សុណៃ បានកម្លាយខ្លួនជាម្ចាស់អាជីវកម្មខ្លួនឯង ដោយបានបង្កើតមុខរបរលក់ទាអាំងផ្ទាស់ខ្លួន បន្ទាប់ពីទទួលបានកម្ចីដំបូង ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) នៅឆ្នាំ២០១៩។ ប្អូនស្រី ឌី សុណៃ គឺជាអតិថិជនដ៏ល្អម្នាក់របស់ អ៊ិលអូលអិលស៊ី (LOLC) ដែលបានប្រើប្រាស់កម្ចីចំគោលដៅ និងទទួលបានភាពរីកចម្រើននៃអាជីវកម្មរបស់គាត់ ដែលអាចរកចំណូលបានច្រើនសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅរបស់គ្រួសារគាត់។ “ខ្ញុំសប្បាយចិត្តណាស់ ហើយខ្ញុំគិតថាខ្ញុំជាអតិថិជនល្អម្នាក់របស់ អិលអូអិលស៊ី (LOLC) ដោយមានប្រវត្តិក្នុងការប្រើប្រាស់កម្ចីល្អ ប្រកបដោយភាពរីកចម្រើន។” ពាក្យពេចន៍របស់ ប្អូនស្រី ឌី សុណៃ។ បន្ទាប់ពីអាជីវកម្មរបស់គាត់រីកលូតលាស់ទៅមុខ ដោយរលូននិងល្អប្រសើរ ព្រមទាំងភាពជឿជាក់ និងមានទំនុកចិត្តលើគុណភាពផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី (LOLC) ប្អូនស្រី ឌី សុណៃ បានសម្រេចបន្តប្រើប្រាស់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ២វគ្គបន្ថែមទៀត ក្នុងគោលបំណងសាងសង់ផ្ទះ និងបើកហាងមួយទៀត ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន ដែលចង់រស់នៅលើផ្ទះដែលជាកម្មសិទ្ធិខ្លួនឯង និងបង្កើនចំណូលបន្ថែម ដើម្បីជីវភាពរស់នៅកាន់តែល្អប្រសើរ។ ក្រោយក្លាយជាអតិថិជន អិលអូអិលស៊ី (LOLC) ប្អូនស្រី ឌី សុណៃ បានសម្រេចនូវគោលដៅនិងក្តីស្រមៃយ៉ាងជោគជ័យ ដោយមានមុខរបរជារបស់ខ្លួនឯង ផ្ទះសមរម្យ និងហាងលក់ទាអាំងមួយថ្មីបន្ថែមទៀតផងដែរ។
    លោកពូ លៀវ តៃលី មុខរបរកសិករដាំដើមគូឆាយ និងមៀន

    លោកពូ លៀវ តៃលី ជាកសិករវ័យ ៦៣ឆ្នាំ នៅភូមិស្វាយពុំត្រង់ ឃុំកោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល បានរៀបរាប់ឱ្យដឹងថា មុនពេលប្រើប្រាស់កម្ចីរបស់អិលអូអិលស៊ី លោកពូក៏បានស្វែងយល់ពីលក្ខខណ្ឌផ្តល់ជូនប្រាក់កម្ចីរបស់គ្រឹះស្ថានហិរញវត្ថុផ្សេងទៀតមួយចំនួនផងដែរ ក្នុងគោលបំណងស្នើប្រាក់កម្ចីយកទៅពង្រីកមុខរបរដាំដំណាំដើមគូឆាយ និងចម្ការមៀនរបស់គាត់។ យ៉ាងណាមិញ ក្រោយពីបានស្គាល់អិលអូលអិលស៊ី តាមរយៈការណែនាំពីអាជ្ញាធរមូលដ្ឋាន លោកពូសង្កេតឃើញថា លក្ខណៈផលិតផលរបស់អិលអូអិលស៊ី មានភាពល្អប្រសើរច្រើន ជាពិសេសអត្រាការប្រាក់ទាបសមរម្យ ហើយការផ្តល់ជូនសេវាកម្មពីបុគ្គលិកក៏បានរហ័សទាន់ចិត្ត និងប្រកបដោយវិជ្ជាជីវៈខ្ពស់ផងដែរ។ ជាលទ្ធផល លោកពូក៏បានសម្រេចចិត្តទទួលកម្ចីពី អិលអូអិលស៊ី ដើម្បីយកទៅប្រើប្រាស់នាពេលនោះ។ ជាមួយនឹងប្រាក់កម្ចីដែលមានលក្ខខណ្ឌដ៏សមស្របជាមួយនឹងតម្រូវការមុខរបរ បានធ្វើឱ្យជីវភាពនិងការរស់នៅរបស់គ្រួសារលោកពូលៀវ តៃលី កាន់តែរីកចម្រើនតាមរយៈការបង្កើនប្រាក់ចំណូលខ្ពស់ជាងមុន។ ដោយមើលឃើញពីឱកាសនាពេលអនាគតក្នុងការពង្រីកប្រភពចំណូលរបស់ខ្លួនបន្ថែមទៀត លោកពូ តៃលី បានសើ្នកម្ចីបន្ថែមដោយបែងចែកប្រាក់មួយចំនួនយកទៅចាក់ដីចម្ការ និងមួយចំនួនផ្សេងទៀតសម្រាប់រៀបចំគេហដ្ឋានឱ្យមានសោភណ្ឌភាព និងផាសុកភាពជាងមុន។ គិតត្រឹមឆ្នាំ ២០២៣ នេះ លោកពូមានកម្ចីសរុបចំនួន ៣វគ្គ ជាមួយអិលអូអិលស៊ី ដែលកម្ចីវគ្គទី៣នេះគឺលោកពូបានយកមកសម្រាប់ទិញដីបន្ថែម និងចាក់ពង្រីកដីចម្ការបន្ថែមទៀត។ លោកពូ លៀវ តៃលី បានឱ្យដឹងថា លោកពូពេញចិត្តចំពោះសេវាប្រាក់កម្ចីរបស់អិលអូអិលស៊ីជាខ្លាំង ព្រោះតាមរយៈសេវាប្រាក់កម្ចីនេះបានធ្វើឱ្យជីវភាពរបស់លោកពូមានការរីកចម្រើនជាច្រើន ជាពិសេសអាចពង្រីកទំហំដីនៃការដាំដុះដំណាំបានកាន់តែធំជាងមុន។