អិលអូអិលស៊ីផ្តល់អត្ថប្រយោជន៍មានលក្ខណៈប្រកួតប្រជែង ដល់បុគ្គលិក និងអ្នកហាត់ការដែលក្នុងនោះរួមមាន៖
១. អត្ថប្រយោជន៍សម្រាប់បុគ្គលិក
- ប្រាក់បៀវត្សប្រចាំខែ
- ប្រាក់រង្វាន់សម្រាប់បុណ្យចូលឆ្នាំខ្មែរ ដែលស្មើនឹងប្រាក់បៀវត្សគោលចំនួន ០១ខែ
- ប្រាក់រង្វាន់សម្រាប់បុណ្យភ្ជុំបិណ្ឌ ដែលស្មើនឹងប្រាក់បៀវត្សគោលចំនួន ០១ខែ
- ប្រាក់រង្វាន់សម្រាប់បំណាច់ឆ្នាំនឹងទទួលបានរហូតដល់ ចំនួន ០៦ខែនៃប្រាក់បៀវត្សគោល
- ប្រាក់លើកទឹកចិត្តប្រចាំខែសម្រាប់មន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ
- ផ្តល់ប្រាក់អតីតភាពការងារតាមច្បាប់ការងារដែលបានកំណត់
- ការតម្លើងប្រាក់បៀវត្សប្រចាំឆ្នាំ
- ប្រាក់សន្សំប្រចាំខែសម្រាប់បុគ្គលិក
- ប្រាក់សោធនប្រចាំខែស្របតាមច្បាប់ការងារ
- ប្រាក់ឧបត្ថម្ភជួបជុំក្រុមការងារប្រចាំខែ
- ប្រាក់ឧបត្ថម្ភសម្រាប់ដំណើរកំសាន្តប្រចាំឆ្នាំ
- ប្រាក់ឧបត្ថម្ភថ្លៃទូរសព្ទប្រចាំខែ
- ប្រាក់ឧបត្ថម្ភថ្លៃឯកសណ្ឋានចំនួន ៩០ដុល្លារ ក្នុងមួយឆ្នាំ
- ប្រាក់ជួលម៉ូតូ និងថ្លៃសាំងសម្រាប់មន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុរហូតដល់ ៩០ដុល្លារ ក្នុងមួយខែ
- ប្រាក់ឧបត្ថម្ភថ្លៃពិនិត្យសុខភាពសម្រាប់បុគ្គលិក និងសមាជិកគ្រួសារ
- ប្រាក់ឧបត្ថម្ភថ្លៃសម្រាកព្យាបាលជំងឺ សម្រាប់បុគ្គលិក និងសមាជិកគ្រួសារ
- ទទួលបានការបណ្តុះបណ្តាល
- ទទួលបានឱកាសតម្លើងតួនាទី
- កម្ចីបុគ្គលិកដែលមានអត្រាការប្រាក់សមរម្យ
- កម្ចីទិញគេហដ្ឋានដែលមានអត្រាការប្រាក់សមរម្យ
- ការឈប់សម្រាកលំហែមាតុភាពដោយមានប្រាក់ឈ្នួល ១០០% ពេញ
- ការឈប់សម្រាកជំងឺដោយមានប្រាក់ឈ្នូល
- ការឈប់សម្រាកប្រចាំឆ្នាំ និងបុណ្យជាតិស្របទៅនឹងប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់២៤ម៉ោង
- អត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត
២. អត្ថប្រយោជន៍សម្រាប់បុគ្គលិកហាត់ការ
- ប្រាក់ឧបត្ថម្ភប្រចាំខែ
- ប្រាក់សោធនប្រចាំខែស្របតាមច្បាប់ការងារ
- ការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ក្នុងម៉ោងធ្វើការពីបេឡាជាតិរបបសន្តិសុខសង្គម
- ការបណ្តុះបណ្តាលជំនាញលើការងារ
- ឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិ