សេវាធនាគារចល័ត LOLC Mobile

លោកអ្នកអាចទាញយកកម្មវិធី LOLC Mobile (Cambodia) បានតាមរយៈ App Store ឬ Play Store។ បន្ទាប់មក លោកអ្នកអាចធ្វើការចុះឈ្មោះ ដើម្បី ប្រើប្រាស់កម្មវិធី LOLC Mobile (Cambodia)។

មុខងារនៅក្នុងកម្មវិធី LOLC Mobile (Cambodia) រួមមានដូចជា៖
• ការផ្ទេរប្រាក់អន្តរធនាគារ តាមរយៈ ប្រព័ន្ធបាគង
• ផ្ទេរប្រាក់ពីគណនីទៅគណនីក្នុងរង្វង់ អិលអូអិលស៊ី
• ទូទាត់ប្រាក់តាមរយៈការស្កេន KHQR Code
• បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ
• បើកគណនីប្រាក់បញ្ញើមានកាលកំណត់
• ប្រតិបត្តិការសេវាបញ្ជាអចិន្ត្រៃយ៍
• ទូទាត់ប្រាក់កម្ចី
• ពិនិត្យមើលព័ត៌មានប្រាក់កម្ចីលម្អិត និងស្នើសុំប្រាក់កម្ចី ដោយយកគណនីបញ្ញើមានកាលកំណត់ជាទ្រព្យធានា
• ដាក់ប្រាក់ចូលគណនីបាគង
• ទូទាត់វិក្កយបត្រ
• ទូទាត់រួមគ្នា (Split Bill)
• បង្ខាំងប័ណ្ណអេធីអឹម
• ពិនិត្យសមតុល្យគណនី និងទាញយករបាយការណ៍គណនីប្រចាំខែ
• បើកគណនីឌីជីថល
• និងប្រតិបត្តិការផ្សេងទៀត។

សូមជម្រាបថា ចំនួនទឹកប្រាក់កំណត់ក្នុងការធ្វើប្រតិបត្តិការតាមរយៈកម្មវិធី LOLC Mobile (Cambodia) ត្រូវបានកំណត់ដូចខាងក្រោម៖
• ចំនួនទឹកប្រាក់ អតិបរមាក្នុងមួយប្រតិបត្តិការគឺ ៤០.០០០.០០០ រៀល និង ១០.០០០ ដុល្លារអាមេរិក និង ៤០០.០០០ បាត ទៅតាមប្រភេទប្រតិបត្តិការនីមួយៗ។
• ចំនួនទឹកប្រាក់អតិបរមាក្នុងមួយថ្ងៃគឺ ៨០.០០០.០០០ រៀល និង ២០.០០០ ដុល្លារអាមេរិក និង ៨០០.០០០ បាតទៅតាមប្រភេទប្រតិបត្តិការនីមួយៗ។

ប្រសិនបើទូរស័ព្ទលោកអ្នកបានបាត់ ឬត្រូវបានគេលួច សូមទំនាក់ទំនងមកកាន់មន្ត្រីទំនាក់ទំនងអតិថិជនរបស់ អិល អូអិលស៊ី ភ្លាមៗតាមរយៈលេខទូរស័ព្ទ ០២៣ ៩៩១ ៩៩១

សូមជម្រាបថា ប្រសិនបើលោកអ្នកចង់ស្រោចស្រង់ Username របស់លោកអ្នកមកវិញ លោកអ្នកអាច៖
១. ទាក់ទងមកកាន់ ០២៣ ៩៩១ ៩៩១ ឬ
២. ផ្តល់លេខទំនាក់ទំនងរបស់អ្នក បន្ទាប់មកបុគ្គលិកជំនាញរបស់យើងខ្ញុំនឹងទាក់ទងទៅលោកអ្នកវិញ ឬ
៣. អញ្ជើញទៅកាន់សាខា អិលអូអិលស៊ី ដែលនៅជិតបំផុត។ សូមអរគុណ!

Contact Us

ខលមកពួកយើង

ពួកយើងអាចជួយអ្នករាល់សំណួរផ្សេងៗ

023 991 991

ស្វែងរកសាខា

អិលអូអិល ស៊ីមានសាខានៅគ្រប់ខេត្តក្រុង

ស្វែងរកសាខា

ផ្ញើសារមកពួកយើង

ពួកយើងអាចជួយអ្នករាល់ការផ្ញើសារផ្សេងៗ

Send