អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលមានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់ឲ្យសហគ្រិន និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖
មន្ត្រីផ្នែកច្បាប់ដោះស្រាយបំណុល
ក. ភារកិច្ច និងការទទួលខុសត្រូវ៖
- ផ្តល់ការប្រឹក្សាផ្នែកច្បាប់ដល់បុគ្គលិកពាក់ព័ន្ធ ដើម្បីជម្រុញការដោះស្រាយបំណុលឱ្យមានប្រសិទ្ធភាពខ្ពស់។
- បង្កើតទំនាក់ទំនងល្អជាមួយដៃគូផ្នែកច្បាប់ តាមបណ្តារខេត្តទាំងអស់។
- ចូលរួមដោះស្រាយបំណុលទាំងក្នុងប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការ។
- រៀបចំសំណើរសុំប្តឹងអតិថិជនទៅតុលាការរបស់សាខា ដាក់ជូនថ្នាក់គ្រប់គ្រងអនុម័ត។
- រៀបចំបណ្តឹងដោះស្រាយបំណុលទៅតុលាការ និងក្រៅតុលាការ។
- តាមបណ្តឹងតុលាការ ដើម្បីពន្លឿននីតិវិធី។
- ចរចារនិងផ្សះផ្សារបញ្ចប់បណ្តឹងទាំងក្នុងតុលាការ និងក្រៅតុលាការ។
- ផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិក ពាក់ព័ន្ធអំពីផ្នែកច្បាប់ រួមទាំងការដាក់បណ្តឹងទៅតុលាការ និងបណ្តឹងនៅក្រៅតុលាការ។
- ធ្វើការងារផ្សេងៗទៀតតាមការចាត់តាំងរបស់ប្រធានផ្នែក/នាយកនាយកដ្ឋានឥណទាន។
ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
- មានបរិញ្ញាបត្រផ្នែកច្បាប់ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
- មានបទពិសោធន៍ ០២ឆ្នាំ ក្នុងការដោះស្រាយបញ្ហាផ្លូវច្បាប់។
- មានចំណេះដឹងអំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងច្បាប់ពាក់ព័ន្ធឥណទានដូចជា ច្បាប់ដីធ្លី ច្បាប់រដ្ឋប្បវេណី ច្បាប់ព្រហ្មទណ្ឌ និងច្បាប់កិច្ចសន្យា។
- អាចប្រើបា្រស់ភាសារអង់គ្លេស។
- មានជំនាញវិភាគទិន្នន័យ។
- មានជំនាញទំនាក់ទំនង និងមានសមត្ថភាពក្នុងការធ្វើការងារជាក្រុម។
បេក្ខនារីត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ!
គ. របៀបដាក់ពាក្យ៖
សូមដាក់ពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយរូបថតថ្មី(4x6) មកកាន់ការិយាល័យកណ្តាល អិលអូអិលស៊ី (ខេមបូឌា)
087 400 277/081 600 955/081900326