ប្រាក់រៀលឥលូវ អាចចាយវាយនៅប្រទេសថៃបានយ៉ាងងាយស្រួលតាមរយៈ iPay Cambodia របស់ អិលអូអិលស៊ី (LOLC)

រាល់ពេលទៅប្រទេសថៃម្ដងៗ ត្រូវប្តូរ​លុយបាតផង ត្រូវរៀនចាយលុយបាតផង ដើម្បីទូទាត់រាល់ពេលទិញទំនិញ វាពិតជាមិនងាយស្រួលនោះទេ។ ប៉ុន្តែកុំបារម្ភ ឥឡូវនេះកម្មវិធីធនាគារចល័ត iPay Cambodia របស់ អិលអូអិលស៊ី​ អាចឱ្យលោកអ្នកអាចស្គែនទូទាត់ប្រាក់ពីគណនីប្រាក់រៀល ទៅកាន់ដៃគូសមាជិក PromtPay ជាង៧លានកន្លែង ទូទាំងប្រទេសថៃបានដោយងាយ និងមិនចាំបាច់ប្តូរជាប្រាក់បាតទៀតនោះទេ។

របៀបនៃការធ្វើប្រតិបត្តិការស្គែនទូទាត់ប្រាក់នៅប្រទេសថៃ ពី iPay Cambodia ទៅ PromptPay
សូមទស្សនា វីដេអូ “ របៀបស្គែន Thai QR Code តាម រយៈ iPay Cambodia ” ឬចូលតាមជំហានដូចខាងក្រោម៖
1- ចូលទៅក្នុងកម្មវិធី iPay Cambodia
2- ចុចពាកុ្យ QR Code (Android) ឬ Scan QR Code (iOS)
3- ស្គែនទូទាត់ជាមួយ QR Code ដែលមាននិមិត្តសញ្ញា PromptPay
4- ជ្រើសរើសគណនី KHR ដើម្បីផ្ទេរប្រាក់ចេញ
5- បញ្ចូលទឹកប្រាក់ដែលត្រូវទូទាត់
6- ជ្រើសរើសគោលបំណងនៃប្រតិបត្តិការ
7- ចុច Pay រួចចុច Confirm
8- បញ្ចូល PIN Code ដើម្បីបញ្ចប់ប្រតិបត្តិការ
9- ប្រព័ន្ធនឹងបង្ហាញពាក្យ Payment Successful

លក្ខខណ្ឌសម្រាប់ការទូទាត់៖
. QR Code ឆ្លងប្រទេសដែលអាចស្គែននៅប្រទេសថៃបាន មាន​ Logo ThaiQR/ PromptPay ជាសម្គាល់
. អាចទូទាត់ចេញតែពីគណនីប្រាក់រៀលតែប៉ុណ្ណោះ​ ហើយ Thai QR ត្រូវតែជារូបិយប័ណ្ណបាត (THB)
. ទំហំទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ ចំនួន ១០.០០០.០០០ រៀល
. ស្គែនបានគ្រប់សមាជិកដៃគូរ PromptPay
. ទូទាត់បានតែ QR Merchant ប៉ុណ្ណោះ

លក្ខខណ្ឌសម្រាប់ការទូទាត់៖
. កម្រៃសេវា១%​ នៃចំនួនទឹកប្រាក់ទូទាត់។

Publish date: January 30, 2024