Promotions
ប្រូម៉ូសិន
រាជធានីភ្នំពេញ ការិយាល័យកណ្តាលអិលអូអិលស៊ី៖ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ - អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ថ្មីៗនេះបានរៀបចំកម្មវិធីមួយនៅការិយាល័យកណ្តាលរបស់ខ្លួន ដើម្បីសំណេះសំណាលជាមួយអតិថិជន ដែលទទួលបានជោគជ័យក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្ម ជាពិសេសផលិតផលប្រាក់កម្ចីរបស់អិលអូអិលស៊ី។
កម្មវិធីជួបជុំសំណេះសំណាលនេះ បញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់អិលអូអិលស៊ី ក្នុងការជំរុញភាពជាដៃគូដ៏រឹងមាំ និងគាំទ្រដល់អតិថិជនរបស់ខ្លួនឱ្យកាន់តែមានភាពរីកចម្រើនជានិរន្តរ។ កម្មវិធីដែលបានធ្វើឡើងនេះ ជាពេលវេលាដ៏មានតម្លៃមួយដែលអនុញ្ញាតឱ្យគណៈគ្រប់គ្រងអិលអូលអិលស៊ី បានជួបសំណេះសំណាល និងសម្តែងនូវការដឹងគុណចំពោះអតិថិជនដែលតែងតែស្មោះស្ម័គ្រ គាំទ្រ និងមានទំនុកចិត្ត ក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្ម របស់អិលអូអិលស៊ី ដើម្បីបង្កើត និងពង្រីកមុខរបរអាជីវកម្មរបស់ខ្លួនរហូតទទួលបានជោគជ័យ។ អតិថិជនទាំងប្រាំនាក់ដែលបានអញ្ជើញចូលរួមកម្មវិធី ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងការយកចិត្តទុកដាក់បំផុតពី គណៈគ្រប់គ្រង និងបុគ្គលិកអិលអូអិលស៊ី។ ក្នុងអំឡុងពេលសំណេះសំណាល គណៈគ្រប់គ្រងអិលអូអិលស៊ីក៏បានឆ្លៀតឱកាសចែករំលែក និងផ្តល់នូវបទពិសោធន៍ល្អៗ ដែលបានអនុវត្តនាពេលកន្លងមក ក្នុងការជួយដល់អតិថិជន ឱ្យទទួលបានភាពជោគជ័យក្នុងអាជីវកម្ម និងមានជីវភាពល្អប្រសើរ។
អតិថិជនទាំងប្រាំរូបក៏បានបង្ហាញអំពីអំណរគុណ និងចំណាប់អារម្មណ៍របស់ពួកគាត់ ទៅកាន់អិលអូអិលស៊ី ដែលបានជួយពួកគាត់ឱ្យទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។ អតិថិជនម្នាក់ៗបានចែករំលែកបទពិសោធន៍ល្អៗនៃការទទួលយកប្រាក់កម្ចីពីអិលអូអិលស៊ី ទៅពង្រីកអាជីវកម្ម ក៏ដូចជា បង្ហាញនូវកត្តាផ្សេងៗដែលជំរុញពួកគាត់ឱ្យនៅតែបន្តគាំទ្រប្រើប្រាស់ផលិតផលប្រាក់កម្ចីរបស់ អិលអូលស៊ី រហូតមកដល់បច្ចុប្បន្ន។
ក្នុងចំណោមអ្នកចូលរួម លោកស្រី វ៉ា ផល្លី មានអាជីវកម្មជាអ្នកលក់រថយន្តក្រដាសពន្ធ ដែលនាំចូលពីប្រទេសកូរ៉េ។ គាត់ជាអតិថិជនអិលអូអិលស៊ី ចាប់តាំងពីឆ្នាំ២០១៥មកម៉្លេះ ហើយរហូតមកដល់បច្ចុប្បន្នគាត់បានកំពុងប្រើប្រាស់កម្ចី អិលអូអិលស៊ី និងធ្លាប់ស្នើសុំកម្ចីពីអិលអូអិលស៊ីមិនក្រោមដប់ដងឡើយ ដើម្បីយកសាច់ប្រាក់មកបង្វិលទុន និងពង្រីកអាជីវកម្មរបស់គាត់។ លោកស្រីមានប្រសាសន៍ថា កាលបើកអាជីវកម្មដំបូង គាត់ជួលផ្ទះគេដើម្បីបើកហាងនាំចូលរថយន្តពីកូរ៉េត្រឹមតែប្រាំមួយគ្រឿងក្នុងដើមទុនពីរម៉ឺនដុល្លារតែប៉ុណ្ណោះ។ កិច្ចសហការដំបូងជាមួយ អិលអូអិលស៊ី អាចឱ្យអតិថិជនរបស់លោកស្រីបង់រំលស់រថយន្ត ដើម្បីយកទៅប្រើប្រាស់បានដោយមិនចាំបាច់មានប្រាក់គ្រប់ គឺអតិថិជនមានប្រាក់តិចតួចចូលរួម ហើយពួកគេអាចយករថយន្តទៅប្រើប្រាស់បានភ្លាមៗ។ ក្រោយមកលោកស្រីបានស្នើកម្ចីពីអិលអូអិលស៊ី ដើម្បីធ្វើជាដើមទុនបង្វិលបន្ថែមដើម្បីពង្រីកសាខាអាជីវកម្មហាងលក់រថយន្តពីរកន្លែងទៀត និងអាហារដ្ឋានដែលជាអាជីវកម្មថ្មីចំនួនបីទីតាំងទៀតផង។ គាត់បានបន្តទៀតថា ទោះបីស្ថិតក្នុងអំឡុងពេលដែលមានជំងឺកូវីដ១៩ ក៏អាជីវកម្មរបស់លោកស្រីនៅតែមានភាពរីកចម្រើន ដោយសារតែអិលអូអិលស៊ី ជឿជាក់លើចក្ខុវិស័យរបស់លោកស្រី និងបន្តសហការជាដៃគូហិរញ្ញវត្ថុដ៏រឹងមាំ។
អតិថិជនជោគជ័យម្នាក់ទៀត លោក ម៉ា ធាវី គឺជាជាងជួសជុលម៉ូតូ។ លោកប្រកបមុខរបរជាជាងជួសជុលម៉ូតូនេះតាំងពីឆ្នាំ២០០៥។ រយៈពេលដប់ប្រាំបួនឆ្នាំនៃការប្រកបរបរនេះ ធ្វើឱ្យលោកទទួលបានអតិថិជនកើនឡើងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាហេតុធ្វើឱ្យទីតាំងជួសជុលម៉ូតូរបស់គាត់ពុំមានទីធ្លាគ្រប់គ្រាន់សម្រាប់ទទួលអតិថិជន។ ដោយសង្កេតឃើញភាពរីកចម្រើនរបស់ខ្លួន ស្របពេលដែលលោកមានគោលបំណងចង់ពង្រីកទីធ្លាបន្ថែមទៀតផងនោះ ដើមទុនគឺជាកង្វល់ដ៏ធំនៅក្នុងដំណើរការពង្រីកទីធ្លាអាជីវកម្មមួយនេះ។ លោកបានរិះរកគ្រប់មធ្យោបាយទាំងអស់ដើម្បីស្វែងរកកម្ចី តែជាសំណាងល្អលោកបានស្គាល់ អិលអូអិលស៊ី។ បន្ទាប់ពីមានការគាំទ្រដំណោះស្រាយផ្នែកហិរញ្ញវត្ថុពីអិលអូអិលស៊ី ចំនួនពីរវគ្គ លោកអាចសម្រេចបានគោលបំណងក្នុងការពង្រីកអាជីវកម្មពីតូបជួសជុលតូច ទៅជាហាងជួសជុសម៉ូតូដែលមានទីធ្លាធំ ថែមទាំងមានផ្ទះដែលជាកម្មសិទ្ធផ្ទាល់ខ្លួនចំនួនពីរកន្លែង និងដីបន្ថែមទៀត។ លោកបានបន្ថែមទៀតថា អិលអូអិលស៊ី ពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការលើកស្ទួយជីវភាពគ្រួសារគាត់ឱ្យមានភាពល្អប្រសើរមកដល់បច្ចុប្បន្ន ដោយភាពជឿជាក់ និងទំនុកចិត្តខ្ពស់។
លោក ប្រុក ធី និងភរិយា (ឌុក គន្ធា) ប្តីប្រពន្ធជាអតិថិជនជោគជ័យមួយរូបទៀត ក្នុងចំណោមអតិថិជនទាំងប្រាំនាក់។ ពួកគាត់ប្រកបរបរបោះដុំបន្លែនៅតាមផ្សារមួយចំនួនដូចជា ផ្សារដើមគរ ផ្សារប្រាំពីរមករា និងផ្សារសាមគ្គី។ ពួកគាត់បានប្រើប្រាស់កម្ចី អិលអូអិលស៊ី លើកដំបូងនៅឆ្នាំ២០២០ ក្នុងគោលបំណងពង្រីកអាជីវកម្ម។ ក្រោយមកអាជីវកម្មរបស់ពួកគាត់ទទួលបានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ ពួកគាត់សម្រេចស្នើកម្ចីបន្ថែមជាលើកទីពីរ ដើម្បីពង្រីកអាជីវកម្មបោះដុំបន្លែតាមហាង។ ពួកគាត់បានបញ្ជាក់ថា បច្ចុប្បន្នជីវភាពរបស់ពួកគាត់មានភាពល្អប្រសើរខ្លាំងជាងមុនប្រហែលប៉ែតសិបភាគរយ ប្រសិនបើប្រៀបធៀបជាមួយស្ថានភាពចាស់របស់គាត់។ ដោយសារតែភាពជោគជ័យលើអាជីវកម្ម រហូតមកដល់ពេលនេះពួកគាត់មានផ្ទះថ្មមួយដ៏កក់ក្តៅសម្រាប់ក្រុមគ្រួសារ និងអាចផ្គត់ផ្គង់ការសិក្សារបស់កូនៗបានយ៉ាងរលូន ហើយនាពេលខាងមុខ គាត់មានគម្រោងទិញរថយន្តសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនបន្ថែមទៀតផងដែរ។
អតិថិជនជោគជ័យម្នាក់ទៀតឈ្មោះ ប៊ុត ប៊ី អាយុ៤៧ ឆ្នាំមានអាសយដ្ឋានរស់នៅក្នុងក្រុងឧដុង្គម៉ែជ័យ។ អ្នកស្រីមានប្រសាសន៍ថា អ្នកស្រីមានមុខរបរពីមុនជាអ្នកលក់បាយ លក់កាហ្វេ គ្រឿងភេសជ្ជៈ មីឆា និងបាយឆាជាដើម តែឥឡូវ អ្នកស្រីបង្កើតមុខរបរថ្មីមួយគឺលក់បាយម្ហូបកម្មង់។ កាលពីមុន អ្នកស្រីលក់ដូរមានត្រឹមខ្ចុះបីប៉ុណ្ណោះ ប៉ុន្តែដោយសារតែកំណើនអតិថិជនមានការកើនឡើង និងអតិថិជនរបស់គាត់មានតម្រូវការម្ហូបកម្មង់ ដូចនេះគាត់ក៏បង្កើតមុខរបរថ្មីនេះបន្ថែម។ បន្ទាប់មកអ្នកស្រីគិតថា អ្នកស្រីមានតម្រូវការដើមទុនបន្ថែម អ្នកស្រីក៏បានសម្រេចចិត្តស្នើកម្ចីពី អិលអូអិលស៊ី ដើម្បីយកមកពង្រីកមុខរបរ។ គោលដៅរបស់អ្នកស្រីក្នុងការប្រើប្រាស់កម្ចី គឺដើម្បីធ្វើឱ្យមុខរបរមានភាពរីកចម្រើន។ ចំណែកឯចំណូលដែលអ្នកស្រីទទួលបានពីមុខរបរ មួយចំណែកអ្នកស្រីបង់ទៅអិលអូអិលស៊ី មួយចំណែកទៀតយកទៅធ្វើផ្ទះ ទិញម៉ូតូ និងទិញឡានឱ្យកូនៗក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ មុខរបរថ្មីនេះទទួលបានការគាំទ្រច្រើនពីអតិថជន ដូចនេះអ្នកស្រីឱ្យកូនៗជួយធ្វើម្ហូប ធ្វើការនៅផ្ទះជាមួយមិនមានអ្នកណាធ្វើការនៅខាងក្រៅនោះទេ។
អ្នកស្រីបន្ថែមទៀតថា ដើមទុនដែលគាត់បានខ្ចីពី អិលអូអិលស៊ី ពិតជាមានអត្ថប្រយោជន៍ដល់រូបគាត់។ អ្នកស្រីសូមអរគុណ អិលអូអិលស៊ី ដែលបានផ្តល់ដើមទុនមកបង្កើតមុខរបរនេះ វាពិតជាមានន័យ ហើយគ្រួសាររបស់អ្នកស្រីក៏ទទួលបានជោគជ័យ ដោយមានលទ្ធភាពទិញដី ធ្វើផ្ទះឱ្យកូនរស់នៅ ទិញឡានឱ្យកូនៗ ពង្រីកមុខរបរឱ្យមានខ្ចុះច្រើនជាងមុន ហើយក៏អាចសន្សំបានខ្លះថែមទៀត។
ក្រឡេកមកមើលអំពីរឿងរ៉ាវរបស់អតិថិជន អិលអូអិលស៊ី ម្នាក់ទៀតដែលបានវិវត្តគុណភាពជីវិតយ៉ាងប្រសើរឡើងជាលំដាប់ក្រោយសម្រេចចិត្តស្នើប្រើប្រាស់ប្រាក់កម្ចី អិលអូអិលស៊ី។ អ្នកស្រីមានឈ្មោះ វ៉ាន់ ច័ន្ទធូ ជាអតិថិជនប្រើប្រាស់ផលិតផលប្រាក់កម្ចីគេហដ្ឋាន អិលអូអិលស៊ី ចាប់ពីឆ្នាំ២០១៩ រហូតដល់ដល់បច្ចុប្បន្នចំនួនពីរលើក ក្នុងគោលបំណងជួសជុលគេហដ្ឋាន។ ដោយសារតែថ្លៃចំណាយទៅលើការជួសជុលមានទំហំច្រើនគួរសមដែរ គាត់មានប្រសាសន៍ថា បើគាត់យកលុយដែលគាត់សន្សំទៅសាងសង់ផ្ទះ នោះគាត់ប្រាកដជាខ្វះខាតប្រាក់សម្រាប់ធ្វើជាទុនបង្វិលសម្រាប់អាជីវកម្ម និងចំណាយប្រើប្រាស់ប្រចាំថ្ងៃដូចជា ពិនិត្យ និងព្យាបាលជម្ងឺពេលឈឺថ្កាត់ ឬបង់ទឹកភ្លើងជាដើម។ តែសំណាងល្អបុគ្គលិក អិលអូអិលស៊ី បានមកណែនាំពីសេវាកម្មប្រាក់កម្ចីគេហដ្ឋាន ហើយអាចផ្តល់ជូនទំហំកម្ចីតាមតម្រូវការជាមួយការប្រាក់សមរម្យនឹងសមត្ថភាពសងរបស់គាត់ ទើបគាត់សម្រេចចិត្តស្នើកម្ចីមកប្រើប្រាស់ដើម្បីជួសជុល និងតុបតែងផ្ទះរហូតដល់ទៅពីរលើកបើគិតមកទល់បច្ចុប្បន្ន។
តាមការបញ្ជាក់របស់អ្នកស្រីបានឱ្យដឹងថា អ្នកស្រីក៏បានទិញគ្រឿងសង្ហារឹមប្រណិតៗសម្រាប់តុបតែងលម្អគេហដ្ឋានរបស់គាត់បន្ថែមផងដែរ។ លោកស្រីបានបញ្ជាក់ទៀតថា បន្ទាប់ពីការប្រើប្រាស់កម្ចីនេះ ធ្វើឱ្យគាត់មានគុណភាពជីវិតកាន់តែប្រសើរឡើងជាងមុនច្រើន គាត់អាចស្នាក់នៅក្នុងលំនៅដ្ឋានដ៏កក់ក្តៅជាមួយក្រុមគ្រួសារដោយពុំចាំបាច់ប្រើប្រាស់ប្រាក់ទាំងដុលដែលបានសន្សំរបស់គាត់ក្នុងការចំណាយលើការជួសជុល ឬកែលម្អគេហដ្ឋានឡើយ ជាពិសេសអ្នកស្រីអាចរ៉ាប់រងទៅលើការប្រើប្រាស់ និងបង់សងកម្ចីបានដោយងាយស្រួលតាមរយៈការប្រាក់សមរម្យដែល អិលអូអិលស៊ី បានផ្តល់ជូន។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី បានមានប្រសាសន៍ឱ្យដឹងថា អតិថិជនគឺជាបេះដូងរបស់ អិលអូអិលស៊ី។ យើងមានមោទនភាពយ៉ាងក្រៃលែងក្នុងការផ្តល់ជូនសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងមានប្រសិទ្ធភាពខ្ពស់ក្នុងការលើកកម្ពស់សកម្មភាពអាជីវកម្ម ជីវភាព និងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អតិថិជន ក៏ដូចជារួមចំណែកសម្រាប់កំណើនសេដ្ឋកិច្ចនៅកម្ពុជាយើងទាំងមូល។ អិលអូអិលស៊ីនៅតែប្តេជ្ញាបន្តគាំទ្រអតិថិជនគ្រប់ជំហានក្នុងការពង្រីកអាជីវកម្ម និងភាពប្រសើរឡើងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ លោកបានបន្ថែមថា នេះជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តរបស់អិលអូអិលស៊ី ដែលជួយដល់អតិថិជនគ្រប់មជ្ឈដ្ឋានដែលមានបំណងសម្រេចនូវគោលដៅអាជីវកម្មរបស់ពួកគេ និងការធ្វើជាដៃគូហិរញ្ញវត្ថុដ៏រឹងមាំដើម្បីភាពរីកចម្រើនជាមួយគ្នា។
អិលអូអិលស៊ី មានភាពសោមនស្សយ៉ាងក្រៃលែងក្នុងការជួបសំណេះសំណាលផ្ទាល់ជាមួយអតិថិជន ជាពិសេសបានស្វែងយល់អំពីការវិវត្តនៃភាពរីកចម្រើនរបស់អតិថិជនតាមរយៈការប្រើប្រាស់ប្រាក់កម្ចីចំគោលដៅ ក្នុងការពង្រីកអាជីវកម្មដោយជោគជ័យ និងធ្វើឱ្យជីវភាពរស់នៅមានភាពប្រសើរឡើងជាលំដាប់។ អិលអូអិលស៊ី សង្ឃឹមថាអតិថិជននឹងនៅតែគាំទ្រ និងប្រើប្រាស់សេវាហិរញ្ញវត្ថុ របស់អិលអូអិលស៊ីជាបន្តទៀត។
Publish date: March 22, 2024
LOLC (Cambodia) Plc. has been serving Cambodian public and society for over 30 years, and has been recognized by both local and international financial authorities. Our products and services are committed to improving the livelihood of Cambodian customers.
#666B, Street 271, Kbal Tumnub Muoy Village, Sangkat Boeng Tumpun 2, Khan Mean Chey, Phnom Penh, Cambodia.
023 991 991 [email protected] |
©Copyrght 2024 LOLC (Cambodia) Plc , All Rights Reserved