Promotions
ប្រូម៉ូសិន
រថយន្តគឺជាមធ្យោបាយធ្វើដំណើរដ៏សំខាន់នាសម័យកាលបច្ចុប្បន្ន សម្រាប់បំពេញតម្រូវការជាច្រើនដូចជា មធ្យោបាយធ្វើដំណើរទៅបំពេញការងារ សម្រាប់គាំទ្រការប្រកបអាជីវកម្ម និងសម្រាប់ដំណើរកំសាន្តផ្សេងៗ ជាមួយក្រុមគ្រួសារជាទីស្រលាញ់ឱ្យប្រកបដោយសេចក្តីសុខសុវត្ថិភាព។ សម្រាប់លោកអ្នកដែលកំពុងស្វែងរកសេវាបង់រំលស់ដែលមានភាពងាយស្រួល និងការប្រាក់សមរម្យ អិលអូអិលស៊ី (LOLC) មានចម្លើយដ៏ល្អបំផុតសម្រាប់លោកអ្នក៖
១. អត្រាការប្រាក់ទាបសមរម្យ៖ អិលអូអិលស៊ី (LOLC) ផ្តល់ជូននូវអត្រាការប្រាក់ទាបសមរម្យបំផុត ហើយការប្រាក់នោះទៀតសោតគឺជាប្រភេទការប្រាក់ថយ (Effective Rate)។
២. ទឹកប្រាក់ចូលរួមទាប៖ លោកអ្នកមិនចាំបាច់មានប្រាក់ចូលរួមច្រើនទើបអាចទិញរថយន្តបានទេ ដោយមានត្រឹមតែ ១៥% នៃតម្លៃរថយន្តសរុប នោះគឺលោកអ្នកអាចទិញរថយន្តក្នុងក្តីស្រមៃបានយ៉ាងងាយស្រួល។
៣. រយៈពេលកម្ចីវែង៖ លោកអ្នកអាចជ្រើសរើសរយៈពេលកម្ចីដែលមានភាពសក្តិសមបំផុតជាមួយលំហូរសាច់ប្រាក់របស់លោកអ្នកជាមួយនឹងការផ្តល់ជូនវែងរហូតដល់ ៥ឆ្នាំ។
៤. ដំណើរការអនុម័តរហ័ស៖ ត្បិតពេលវេលារបស់លោកអ្នកមានតម្លៃ ដូចនេះរាល់ការអនុម័តប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) គឺមានភាពរហ័ស និងងាយស្រួលបំផុត។
ដើម្បីស្នើសុំសេវាបង់រំលស់នៅ អិលអូអិលស៊ី (LOLC) លោកអ្នកអាចទាក់ទងទៅការិយាល័យសាខាណាមួយទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត នៅរៀងរាល់ថ្ងៃចន្ទ ដល់ សុក្រ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៤:០០ ល្ងាច ឬ ទាក់ទងទៅកាន់ផ្នែកទំនាក់ទំនងអតិថិជន នៅរៀងរាល់ថ្ងៃចន្ទ ដល់ អាទិត្យ ចាប់ពីម៉ោង ៦:០០ ព្រឹក ដល់ ១០:០០ យប់ តាមរយៈ៖
-ទូរសព្ទ ៖ ០២៣ ៩៩១ ៩៩១
-អ់ុីមែល ៖ [email protected]
-គេហទំព័រ ៖ www.lolc.com.kh
អំពី អិលអូអិលស៊ី
ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា អិលអូអិលស៊ី (LOLC) មានកិត្តិនាមក្នុងការផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុដែលឆ្លើយតបទៅនឹងតម្រូវការក្រុមគ្រួសារ សហគ្រិន និងអតិថិជនកម្ពុជា ដែលចង់ស្វែងរកឱកាសសេដ្ឋកិច្ចដើម្បីផ្លាស់ប្ដូរគុណភាពជីវិត។ នៅក្នុងឆ្នាំ ១៩៩៤ អិលអូអិលស៊ី (LOLC) ត្រូវបានបង្កើតឡើងជាគម្រោងឥណទាន ដោយអង្គការមិនស្វែងរកប្រាក់ចំណេញ (Catholic Relief Service) ហើយក្រោយមកក៏បានក្លាយទៅជាធនាគារភូមិក្នុងឆ្នាំ២០០២។ នៅក្នុងឆ្នាំ ២០០៣ ធនាគារជាតិនៃកម្ពុជា បានផ្ដល់អាជ្ញាប័ណ្ណឱ្យធនាគារភូមិ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ នៅក្នុងឆ្នាំ ២០១៥ ធនាគារភូមិ បានផ្លាស់ប្ដូរឈ្មោះមកជា អិលអូអិលស៊ី (LOLC) ហើយស្របពេលជាមួយគ្នានោះ ក៏ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលប្រាក់បញ្ញើ ពីធនាគារជាតិនៃកម្ពុជាផងដែរ។ នាពេលបច្ចុប្បន្ននេះ អិលអូអិលស៊ី (LOLC) កំពុងស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន LOLC Asia Private Limited (នៅក្នុងប្រទេសសិង្ហបុរី) និងក្រុមហ៊ុន TPC-ESOP Co, Ltd. ។
Publish date: January 30, 2024
LOLC (Cambodia) Plc. has been serving Cambodian public and society for over 30 years, and has been recognized by both local and international financial authorities. Our products and services are committed to improving the livelihood of Cambodian customers.
#666B, Street 271, Kbal Tumnub Muoy Village, Sangkat Boeng Tumpun 2, Khan Mean Chey, Phnom Penh, Cambodia.
023 991 991 [email protected] |
©Copyrght 2024 LOLC (Cambodia) Plc , All Rights Reserved