Promotions
ប្រូម៉ូសិន
ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ក្នុងការទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារ ដែលមានសុពលភាពរយៈពេលពីរឆ្នាំ សម្រាប់ឆ្នាំ២០២៤ ដល់ ឆ្នាំ២០២៥។
ចំណាត់ថ្នាក់នៃអនុលោមភាពសារពើពន្ធមានបីប្រភេទគឺ៖ ប្រភេទមាស (អនុលោមប្រភេទខ្ពស់) ប្រភេទប្រាក់ (អនុលោមប្រភេទមធ្យម) និងប្រភេទសំរិទ្ធិ (អនុលោមប្រភេទទាប)។ ដោយឡែក វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ «មាស» ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ទទួលបាននេះ គឺមានកម្រិតខ្ពស់ជាងគេ ដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចផ្តល់ជូនឱ្យក្រុមហ៊ុនទាំងឡាយណា ដែលបានអនុលោមទៅតាមសារពើពន្ធបានយ៉ាងល្អត្រឹមត្រូវ។
អិលអូអិលស៊ី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអគ្គនាយកដ្ឋានពន្ធដារ ដែលបានផ្តល់ការទទួលស្គាល់ ដ៏មានតម្លៃមួយនេះ។ ការទទួលស្គាល់នេះពិតជាបានឆ្លុះបញ្ចាំងពីទំនួលខុសត្រូវខ្ពស់របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកាតព្វកិច្ចរបស់ខ្លួនទៅលើការបង់ពន្ធជូនរាជរដ្ឋាភិបាល ស្របតាមបទប្បញ្ញត្តិពន្ធដារ។ សមិទ្ធផលនេះក៏ជាការរួមចំណែកមួយរបស់ អិលអូអិលស៊ី ទៅដល់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រទេសផងដែរ តាមរយៈការប្រើប្រាស់ប្រាក់ចំណូលពន្ធ ទៅលើការសាងសង់សាលារៀន មន្ទីរពេទ្យ ស្ពាន ថ្នល់ សេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
LOLC (Cambodia) Plc. has been serving Cambodian public and society for over 30 years, and has been recognized by both local and international financial authorities. Our products and services are committed to improving the livelihood of Cambodian customers.
©Copyright 2025 LOLC (Cambodia) Plc , All Rights Reserved