Promotions
ប្រូម៉ូសិន
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើឈានមុខគេមួយ នៅព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនក្នុងស្រុកធំៗចំនួន ៥ ផ្សេងគ្នា ដែលជាក្រុមហ៊ុនវិនិយោគិនខ្មែរមួយរយភាគរយ។
ក្រុមហ៊ុនក្នុងស្រុកទាំង៥ មានដូចជា៖ ESTATEBOOK, SANURA FARM, AGROMAN, REACH THEANY PLUS និង BOSBA BAKERY ។
ក្រុមហ៊ុន អ៉ីស្ទេតប៊ុក៖ គឺជាវេទិកាឌីជីថលអចលនទ្រព្យដែលផ្ដល់ឲ្យគ្រប់គ្នានូវការបញ្ជា ទិញ លក់ ជួលអចលនទ្រព្យគ្រប់ប្រភេទ និងផ្ដល់ព័ត៌មានអចលនទ្រព្យដ៏សម្បូរបែបតាមរយៈគេហទំព័រ និងកម្មវិធីទូរសព្ទដៃដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន សាន្តណូរ៉ា ហ្វាម៖ ជាកសិដ្ឋានចិញ្ចឹមមាន់យកពងតែមួយគត់នៅខេត្តព្រះសីហនុ ដែលចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២១ ។ សាន្តណូរ៉ា ហ្វាម កំពុងផ្គត់ផ្គង់ចែកចាយបោះដុំផលិតផលពងមាន់ក្នុងស្រុក ដេប៉ូលក់ចំណីសត្វ គ្រប់ប្រភេទ ថ្នាំ វ៉ាក់សាំង & វីតាមីនសត្វ សេវាកម្មតម្លើងរោងមាន់ និងបច្ចេកទេសចិញ្ចឹមមាន់ ព្រមទាំងផ្គត់ផ្គង់ចែកចាយជីធម្មជាតិ & ជីសរីរាង្គ និងផលិតផលកសិកម្មគ្រប់ប្រភេទ។
រីឯ ក្រុមហ៊ុន អាហ្គ្រោមេន៖ គឺជាក្រុមហ៊ុន ផ្គត់ផ្គង់ចែកចាយបោះដុំជីសរីរាង្គ ផលិតផលកសិកម្មគ្រប់ប្រភេទ សេវាកម្មជួល ដ្រូនកសិកម្ម សម្រាប់បាញ់ជី និង ការផ្តល់ប្រឹក្សាបច្ចេកទេសទាក់ទងនឹងផ្នែកកសិកម្ម ជូនអតិថិជន។
ចំណែកឯ ក្រុមហ៊ុន រាជធានី ផ្លឹស៖ ជាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០១៨។ ក្រុមហ៊ុន មានសេវាកម្មលក់សំបុត្រយន្តហោះក្នុង និងក្រៅប្រទេស សេវាកម្មស្នើសុំទិដ្ឋាការ សេវាកម្មកក់សណ្ឋាគារ រឺ រីសត និងសេវាកម្មរៀបចំកញ្ចប់ដំណើរកំសាន្តក្នុង និងក្រៅប្រទេស។
សិប្បកម្ម បុស្បា បេខឺរី៖ គឺជាសិប្បកម្មផលិតនំគ្រប់ប្រភេទ ដែលស្របតាមកម្រិតស្តង់ដារ ផ្ដោតលើអនាម័យ រសជាតិ និង សុវត្ថិភាពចំណីអាហារជាចម្បង។ បុស្បា បេខឺរី ក៏កំពុងផ្គត់ផ្គង់ចែកចាយបោះដុំ ពាសពេញរាជធានីភ្នំពេញ និង បណ្តាខេត្តផ្សេងៗ ព្រមទាំងទទួលបានការគាំទ្រ ពីអតិថិជនជាច្រើនផងដែរ។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) មានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងផ្តល់នូវសេវាទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ដល់បងប្អូនប្រជាពលរដ្ឋដែលជាវិនិយោគិន អ្នកទិញ អ្នកលក់ របស់ក្រុមហ៊ុនធំៗទាំង៥ នេះ រួមមាន ១. ក្រុមហ៊ុន អ៊ីស្ទេតប៊ុក ខាងផ្នែកអចលនទ្រព្យ ២. ក្រុមហ៊ុន សាន្តណូរ៉ា ហ្វាម ជាកសិដ្ឋានចិញ្ចឹមមាន់ពងក្នុងស្រុក ៣. ក្រុមហ៊ុន អាហ្គ្រោមេន ផ្គត់ផ្គង់ចែកចាយបោះដុំជីសរីរាង្គ ឧបករណ៍កសិកម្មគ្រប់ប្រភេទ ៤. ក្រុមហ៊ុន រាជធានី ផ្លឹស ជាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និង ៥. សិប្បកម្ម បុស្បា បេខឺរី ជាសិប្បកម្មផលិតនំកញ្ចប់គ្រប់ប្រភេទ។ ការចុះអនុស្សរណៈជាមួយបណ្តាក្រុមហ៊ុនទាំង៥ នេះ យើងនឹងបង្កើតបានជាប្រព័ន្ធអេកូឡូស៊ីមួយ ដែលកាន់តែផ្តល់នូវភាពងាយស្រួលដល់អតិថិជនក្នុងការទូទាត់ប្រាក់ទៅមក ប្រកបដោយ សុវត្ថិភាពខ្ពស់ និងទាន់សម័យ។ អតិថិជនអាចធ្វើការទូទាត់ប្រាក់ដោយប្រើប្រាស់ KHQR របស់ LOLC ក្នុងការស្កេនប្រាក់ចូលបានគ្រប់ធនាគារ និងមិនអស់ថ្លៃសេវាទូទាត់ មួយវិញទៀតអតិថិជនអាចប្រើប្រាស់ iPay Cambodia app ក្នុងការស្កេនទូទាត់ប្រាក់បានគ្រប់ធនាគារ ដែលជាសមាជិករបស់ប្រព័ន្ធបាគង។
លោក សាន្ត ចន្ទតារា ដែលជាវិនិយោគិនខ្មែរនៃក្រុមហ៊ុនធំៗទាំង៥ បានថ្លែងថា៖ សេដ្ឋកិច្ចជាតិមានការរីកចម្រើនប្រកបដោយស្ថេរភាព និងនិរន្តភាពទៅបានគឺផ្ដើមចេញពីយើងទាំងអស់គ្នា! ខ្ញុំបាទសង្ឃឹមយ៉ាងមុះមុតថា ការចុះ អនុស្សរណៈយោគយល់គ្នា នាព្រឹកនេះ នឹងបង្ហាញអំពីស្មារតីសាមគ្គីភាព និងភាពរីកចម្រើន ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា បង្កើតការងារជូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមចំណែកក្នុងការបង្កលក្ខណៈងាយស្រួលដល់ការរស់នៅតាមបរិបទថ្មីក្នុងសម័យបច្ចេកវិទ្យាក៏ដូចជាការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស។
ទាំងនេះសបញ្ជាក់ឱ្យឃើញថា កូនខ្មែរពិតជាមានស្មារតីខ្នះខ្នែងក្នុងការអភិវឌ្ឍប្រទេសជាតិ និងបង្ហាញអន្តរជាតិឱ្យឃើញថាកម្ពុជាមានវិនិយោគិនក្នុងស្រុក មិនចាញ់ប្រទេសជិតខាងឡើយ កូនខ្មែរមានសមត្ថភាពបង្កើតក្រុមហ៊ុនដោយខ្លួនឯង និងផ្ដល់ការងារជូនប្រជាពលរដ្ឋរាប់សិបកន្លែង ។
គួរបញ្ជាក់ដែរថា អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដ៏មានទំនុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍ ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។
អំពីអិលអូអិលស៊ី (ខេមបូឌា)
បច្ចុប្បន្ន អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលធំជាងគេលំដាប់ទី៣ នៅក្នុងប្រទេសកម្ពុជា បើគិតទៅសមតុល្យប្រាក់បញ្ញើ ផលបត្រឥណទាន និងចំនួនអតិថិជន។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ អិលអូអិលស៊ី មាន៖
ទ្រព្យសកម្មសរុប ប្រមាណ ១.៤៧០ លានដុល្លារអាមេរិក ដែលកើនឡើង ២០% ធៀបនឹងឆ្នាំ២០២១។
ផលបត្រឥណទាន/ប្រាក់កម្ចីអតិថិជន មានចំនួនជាង ១.២៤៨ លានដុល្លារអាមេរិក ដែលកើនឡើងប្រមាណ ២០% ធៀបនឹងឆ្នាំ២០២១។
សមតុល្យប្រាក់បញ្ញើរបស់អតិថិជនមានប្រមាណ ៧៦០ លានដុល្លារអាមេរិក ដែលកើនឡើង ៣០% ធៀបនឹងឆ្នាំ២០២១។
បុគ្គលិកសរុបមានចំនួនជាង ៣.៥០០នាក់ ដែលកំពុងបម្រើសេវាឥណទានជូនអតិថិជនប្រមាណ ៣៥ ម៉ឺននាក់ និងបម្រើសេវាប្រាក់បញ្ញើជូនអតិថិជនប្រមាណ ៥២ ម៉ឺននាក់។
LOLC (Cambodia) Plc. has been serving Cambodian public and society for over 30 years, and has been recognized by both local and international financial authorities. Our products and services are committed to improving the livelihood of Cambodian customers.
#666B, Street 271, Kbal Tumnub Muoy Village, Sangkat Boeng Tumpun 2, Khan Mean Chey, Phnom Penh, Cambodia.
023 991 991 [email protected] |
©Copyrght 2024 LOLC (Cambodia) Plc , All Rights Reserved